UN៖ មីយ៉ាន់ម៉ា និងបង់ក្លាដែស ត្រូវការជំនួយ ៣៧៥លានដុល្លារ ក្រោយរងគ្រោះដោយព្យុះស៊ីក្លូន

2023/05/24 06:13:27 pm        144

UN៖ អង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃអង្គារ (ទី២៣ ខែឧសភា) បាននិយាយថា អង្គការនេះ ត្រូវការថវិកាចំនួន ៣៧៥លានដុល្លារអាមេរិក ដើម្បីទិញស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀតទៅជួយដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ ដោយសារព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃសហភាពមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស។

ភាគខាងលិចសហភាពមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសជិតខាងបង់ក្លាដែស ដែលមានប្រជាជនមូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើននោះ បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

សម្រាប់មីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ ឬ UN បានប្រាប់ថា ខ្លួនកំពុងអំពាវនាវសុំថវិកាជំនួយបន្ថែមចំនួន ១២២លានដុល្លារនិងមូលនិធិដែលមានស្រាប់ចំនួន ២១១លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ដើម្បីឆ្លើយតបនឹងព្យុះស៊ីក្លូន ខណៈដែលប្រទេសបង់ក្លាដែស ត្រូវការដាច់ដោយឡែកចំនួន ៤២លានដុល្លារ។

លោក Ramanathan Balakrishnan អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅសហភាពមីយ៉ាន់ម៉ា បាននិយាយថា៖ «ឥឡូវនេះយើងកំពុងប្រជែងជាមួយពេលវេលា ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដែលកើតឡើងដោយការប្រើប្រាស់ទឹក»។

ការអំពាវនាវនេះធ្វើឡើង ខណៈដែលអង្គការមនុស្សធម៌ ព្យាយាមចូលទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត បន្ទាប់ពីរងការខូចខាតដោយព្យុះ ហើយពួកគេរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរបស់របបយោធា មិនអាចទាក់ទងសុំការអធិប្បាយបានទេ។ មេដឹកនាំរបបយោធា បានឲ្យដឹងថា មនុស្ស ១៤៥នាក់ បានស្លាប់ដោយសារព្យុះស៊ីក្លូននេះ ហើយជំនួយកំពុងត្រូវបានបញ្ជូនទៅតំបន់ដែលរងផលប៉ះពាល់។

មូលនិធិនេះនឹងជួយដល់មនុស្ស ១៦លាននាក់ ដែលរងផលប៉ះពាល់នៅទូទាំងតំបន់ចំនួនប្រាំនៃសហភាពមីយ៉ាន់ម៉ា រួមមាន Chin, Sagaing, Magway, Kachin និង Rakhine៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm