WWF៖ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

2023/05/24 10:55:13 pm        96

ភ្នំពេញ៖ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ ដោយ​​អ្នក​វិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹង​ញាស់​មានសុខភាពល្អចំនួន ៣ ក្បាល ទៀត ក្នុងឆ្នាំ២០២៣ នេះ។

នេះបើយោងតាមសេចក្តីរាយថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីការគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេ​នៅក្នុង​តំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការ WWF​ នៅ​ចន្លោះខែ​កុម្ភៈ​​ដល់​ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋាន​ក្នុងសកម្មភាព​ការងារផងដែរ។

គួរបញ្ជាក់ដែរ ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយបើ​ប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ ឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ ក្បាល ក្នុងឆ្នាំ ២០២៣នេះ។

បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងនេះកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសំបុកសរុបចំនួន ៣១ សំបុក ដែលស្ថិត​ក្រោម​ការការពារដោយសហគមន៍មូលដ្ឋានដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ និងស្ទឹងត្រែង។

សត្វរំពេរ បានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN សត្វរំពេរទន្លេជាបក្សីដ៏កម្រ​មួយប្រភេទ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំង ​រហូតដល់​ទៅជាង ៨០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ដោយមូលហេតុចំបងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាល​មកពី​សកម្មភាពរបស់មនុស្ស។

លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបាន​ចាប់ផ្តើមកើន​ឡើង​វិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

យើងសូមថ្លែងអំណរគុណដល់ប្រជាជនក្នុងមូលដ្ឋាននៃតំបន់ទីជម្រកសត្វរំពេរទន្លេរស់នៅសម្រាប់ការចូលរួម​​យ៉ាងសកម្មក្នុងសកម្មភាពអភិរក្សតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប ​ដែលអនុវត្តដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិក (DGD) WWF-ប៊ែលហ្សិក និងកម្មវិធី CRxN ក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអូស្ត្រាលី & WWF-អូស្ត្រាលី៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm