រដ្ឋធានីស៊ូដង់ភាគច្រើនស្ងប់ស្ងាត់ បន្ទាប់ពីការចាប់ផ្ដើមបទឈប់បាញ់មានរយៈពេលយូរដល់មួយសប្តាហ៍

2023/05/24 11:49:42 pm        483

​បទ​ឈប់​បាញ់​រយៈពេល​ប្រាំពីរ​ថ្ងៃ ដែល​បាន​កើតមាន កាលពី​ថ្ងៃ​ចន្ទ បាន​នាំមក​នូវ​សភាព​ស្ងប់ស្ងាត់​ដែល​រង់ចាំ​ជា​យូរ​មកហើយ​សម្រាប់​ប្រជាជន​ក្នុង​តំបន់ បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់ ហើយ​ទោះបីជា​មានការ​បាញ់កាំភ្លើង​ធំ​ម្តងម្កាល នៅតែ​ត្រូវបាន​លាន់ឮ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង​ទីក្រុង​ខា​ទូ​ម (Khartoum) និង Omdurman ក៏ដោយ ក៏​ទីក្រុង​ផ្សេងទៀត​របស់​ប្រទេស​នេះ ហាក់ដូចជា​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់ ជាទូទៅ​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន នៅវេលា​ម៉ោង ២១:៤៥​នាទី ម៉ោង​នៅ​ទីក្រុង​ខា​ទូ​ម កាលពី​ថ្ងៃ​ចន្ទ ត្រូវបាន​កើតឡើង នៅឯ​កិច្ចចរចា​ពិភាក្សា ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រយៈពេល ៥​សប្តាហ៍ រវាង​កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ (SAR) និង​កងកម្លាំង​គាំទ្រ​រហ័ស​យោធា​ប៉ា​រ៉ា (RSF) ដោយ​អំពាវនាវ​ឲ្យ​មាន​ការដក​កងកម្លាំង​ចេញពី​មន្ទីរពេទ្យ បន្ត​ផ្តល់​សេវាសាធារណៈ និង​ជួយ​សម្រួលការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ដល់​ជំនួយ​មនុស្សធម៌ និង​ការផ្ដល់​របស់​ប្រើប្រាស់ សម្រាប់​ប្រជាជន ដែល​ត្រូវការ​ជំនួយ​។​

​ទោះបីជា​ស្ថានភាព​បាន​ស្ងប់ស្ងាត់​បន្តិច​ក៏ដោយ ក៏​ហាង​ភាគច្រើន​នៅ​កណ្តាល​ក្រុង​ខា​ទូ​ម នៅតែ​បិទទ្វារ​ដដែល​។ រថយន្ត​មួយចំនួន បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​តែ​ម្តងម្កាល​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​តិច​ណាស់ ដែល​អាច​ឃើញ​ចេញមក​ខាងក្រៅ​។ នៅ​ក្រុង Omdurman ដែលជា​ទីក្រុង​ក្បែរ​ខាង​របស់​ក្រុង​ខា​ទូ​ម ប្រជាពលរដ្ឋ​បាន​និយាយថា ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល​ជាង ៥​សប្តាហ៍ ដែល​ពួកគេ​អាចមាន​អារម្មណ៍​ទទួលបាន​នូវ​ភាពស្ងប់ស្ងាត់​ដ៏​កម្រ​មាន​នេះ ប៉ុន្តែ​ឥឡូវនេះ​អាហារ​នៅ​សេសសល់​សម្រាប់​ពួកគេ គឺ​ស្ទើរតែ​មិន​គ្រប់គ្រាន់​ទេ ដែល​ក្នុងនោះ​គឺ​តម្រូវ​ការចាំបាច់​ស្ទើរតែ​ពុំមាន​សោះ ដូចជា​ទឹកដោះគោ​និង​ស៊ុត​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ Mohamed Abdalgadir បាន​និយាយថា បទ​ឈប់​បាញ់​ចុង​ក្រោយនេះ អាចមាន​ភាពផុយស្រួយ ប៉ុន្តែ​ពួកគេ​សង្ឃឹមថា វា​នឹង​ឋិត​ឋេ​រ ដោយ​លោក​បាន​ប្រាប់ថា​៖ «​ការប្រយុទ្ធ​គ្នា​បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ខា​ទូ​ម (Khartoum) បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​។ ខ្ញុំ​សង្ឃឹមថា បទ​ឈប់​បាញ់​នេះ នឹងមាន​រយៈពេល​វែង ហើយ​ទីក្រុង​ខា​ទូ​ម នឹង​ត្រឡប់​ទៅរក​ស្ថិរភាព និង​វិបុលភាព​វិញ​»៕​

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm