សម្ដេចតេជោ សំណូមពរជាថ្មីដល់ម្ចាស់ផ្ទះជួល អគ្គិសនី និងរដ្ឋករទឹក ផ្អាកយកថ្លៃឈ្នួល និងតម្លៃ​ទឹកភ្លើងពីកម្មករ កម្មការិនី ក្នុងតំបន់បិទខ្ទប់

2021/05/08 05:52:40 pm        256

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ​ជាថ្មី​ដល់ម្ចាស់ផ្ទះជួល​ទាំងឡាយ​សូម​បញ្ចេញកាយ​វិកា​មនុស្សធម៌ ​សម្រាប់កម្មករ កម្មការិនី​នៅតំបន់ក្រហម​ និងតំបន់បិទខ្ទប់ អំពីតម្លៃឈ្នួលផ្ទះ  ខណៈថៅកែរោងចក្រមិនទាន់បើក​លុយអោយផង។ សម្ដេច ក៏បានអំពាវនាវអោយរដ្ឋករទឹក​ស្វយ័ត និងអគ្គិសនីកម្ពុជា​ បញ្ចេញនូវកាយវិកា​មនុស្សធម៌​ចំពោះកម្មករ កម្មការិនី​ដែលបានប្រើប្រាស់ទឹកភ្លើង​នៅក្នុងតំបន់បិទខ្ទប់ និង​តំបន់ក្រហម។

ជាមួយនេះ សម្កេច ក៏សូមម្ចាស់​រោងចក្រ​កុំបំភ័យ​កម្មករដែលថា​មិនទាន់​បានចាក់វ៉ាក់សាំង​ មិន​អោយចូលធ្វើការនោះ ពេលវេលានេះ មិនមែនជាពេលវេលា​ដែលត្រូវយកវ៉ាក់សាំង​មក​ធ្វើសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដើម្បីដោះស្រាយការងារធ្វើនោះទេ រង់ចាំ​ទីក្រុង​ភ្នំពេញ និងខេត្តកណ្ដាល ឬប្រទេសទាំងមូល បានចាក់វ៉ាក់សាំងរួចរាល់ហើយ អ្នកដែល​បដិសេធមិនចាក់វ៉ាក់សាំង​ អ្នកនោះច្បាស់ណាស់ នឹងអស់ការងារធ្វើ ​ឬរកការងារធ្វើមិនបាន​ ដោយសារតែការជឿការឃោសនា​អកុសលពីមនុស្សមួយចំនួន ​​ដែលថា​ចាក់វ៉ាក់សាំងហើយស្លាប់ ឬកើតជំងឺនេះ ឬជម្ងឺនោះ ។ដូច្នេះសម្តេច​ ​បានអំពាវនាវ​ចំពោះបងប្អូន​​ទាំងអស់មេត្តា​យោគយល់ចំពោះសភាពការណ៍​ទាំងឡាយ​ ហើយអ្នក​ដែលមាន​លទ្ធភាពហើយ សូមកុំមកដណ្ដើមយកជំនួយ​ដែលអ្នកត្រូវការជួយកំពុង​តែ​ទាមទារឲ្យជួយ​ក្នុងពេលដែលយើងមានជំនួយ មិនគ្រប់គ្រាន់ហើយបែរជាមានការទាមទារសមធម៌ ដែលនេះ ជាការគួរឲ្យខ្មាស់អៀនសម្រាប់អ្នកដែលមាន លទ្ធភាព។

ទោះជាកន្លងទៅ មានម្ចាស់ផ្ទះជួលមួយចំនួនសម្រេចមិនយកថ្លៃជួលផ្ទះពីកម្មករ កម្មការិនី ក្នុងរយៈពេលមួយ ឬក៏បានបញ្ចុះ ថ្លៃនិងមានមួយចំនួនទៀតឱ្យប្រើប្រាស់​រហូតដល់រយៈពេល​វែង​ដែល​សម្ដេច បានធ្វើលិខិត ថ្លែងអំណរគុណរួចហើយនោះ ប៉ុន្តែក៏នៅមានសេសសល់បងប្អូនមួយចំនួន ដែលខ្វះការយោគយល់​និងបង្កើតឲ្យមានបញ្ហា​ឡើង​ដែលម្សិលមិញ​បាន​ប្រញាប់ប្រញាល់​​ធ្វើការ​ដោះស្រាយ​នៅទីកន្លែងនោះ។ដូច្នេះ សម្តេច បានសំណូមពរជាថ្មី សូមអោយម្ចាស់ផ្ទះជួលមានការ​យោគយល់​អោយផ្អាកមួយរយៈសិន​ ឬ​បញ្ចុះថ្លៃ ឬលើកលែង រយ:ពេលខ្លះ សម្រាប់កម្មករកម្មការិនី នៅតំបន់បិទខ្ទប់ ឬតំបន់ក្រហម ពិតណាស់ម្ចាស់ផ្ទះជួល ឬ ផ្ទះសំណាក់ខ្លះ មានការលំបាកដូចគ្នា​ដោយខ្ចីលុយពីធនាគារ​មក​សាងសង់ ប៉ុន្តែសង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយល់បាននូវការលំបាករបស់កម្មករ កម្មការិនី ហើយស្ថានភាពនេះ មិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសុំធ្វើ​នៅ​គ្រប់ទីកន្លែងទាំងអស់៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ការលំបាកក្នុងការរៀនសូត្រពីអតីតកាល សម្ដេចតេជោ បានដាក់គោលនយោបាយពង្រាយសាលារៀន
2026/11/03 05:08:33 pm        1
មន្រ្តីជាន់ខ្ពស់វប្បធម៌៖ «កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»
2026/11/03 03:45:07 pm        1
IMF ប្រកាស​បន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែរឹងមាំ និងជឿទុកចិត្តបាន
2026/11/03 03:26:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទីក្រុងនានាគឺជាឧក្រិដ្ឋកម្មសង្គ្រាម

2026/11/03 05:16:01 pm
​អភិបាលរដ្ឋ New Jersey ព្រមានប្រតិបត្តិករកំពង់ផែកុំឱ្យនាំចូលប្រេងម៉ាស៊ូតរុស្ស៊ី
2026/11/03 05:13:57 pm
​កងកម្លាំងចម្រុះជាតិសាសន៍គាំទ្រអ៊ុយក្រែន នឹងធ្វើសមយុទ្ធលើកដំបូង នៅប៉ូឡូញ
2026/11/03 05:11:39 pm
​សម្ដេចធិបតី៖ ការលំបាកក្នុងការរៀនសូត្រពីអតីតកាល សម្ដេចតេជោ បានដាក់គោលនយោបាយពង្រាយសាលារៀន
2026/11/03 05:08:33 pm
​UN ជំរុញឱ្យបញ្ឈប់ការប្រយុទ្ធ ខណៈការវាយប្រហារដោយដ្រូនរំខានដល់ការផ្គត់ផ្គង់ថាមពល និងទឹកនៅស៊ូដង់
2026/11/03 04:33:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 03:35:24 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm