ក្រសួងកសិកម្មបន្តលើកកម្ពស់វិស័យកសិកម្មក្នុងស្រុកលំផាត់បន្ទាប់ពីជោគជ័យលើគម្រោង ASPIRE

2023/05/25 12:40:38 am        190

រតនគិរី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជំរុញ និងជួយលើកកម្ពស់ការធ្វើ​កសិកម្មរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី តាមរយៈចំណុចសំខាន់មួយចំនួន ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកជាខ្លាំង ក្នុង​កាអភិវឌ្ឍវិស័យនេះតាមរយៈការដាក់ចេញនូវយន្តការផ្សេងៗ ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករក្នុងភូមិព្រួល ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បន្ទាប់ពីកសិករ​អនុវត្តបានជោគជ័យលើកគម្រោង អាស្ពាយ (ASPIRE) ក្រសួងនឹងបន្តជំរុញលើក​កម្ពស់វិស័យកសិកម្ម​ដាំដុះជូន​ប្រជាកសិករនៅមូលដ្ឋាននេះបន្ថែមទៀត ព្រមទាំងបន្តស្វែងរកថវិកា ជួយសាងសង់ផ្ទះសំណាញ់ ដល់ប្រជាកសិករ រួមទាំងការបង្រៀននូវបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ឲ្យទទួលបានទិន្នផលល្អ។

ឯកឧត្តមបានបន្តថា ក្រសួងនឹងចងក្រងនូវបណ្ដុំអ្នកផលិតបន្លែសុវត្ថិភាព ហើយជំរុញទៅមន្ទីរកសិកម្មខេត្តរតនគិរី ស្វែងរកទីផ្សារសម្រាប់កសិករ ដើម្បីឲ្យពួកគាត់អាចលក់បន្លែ និងអនុវត្តគម្រោងនេះឲ្យបានជោគជ័យ និងធ្វើឲ្យជីវភាព​របស់ពលរដ្ឋ កាន់តែល្អប្រសើរ ។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ក្រៅពីការដាំបន្លែ ក៏ជំរុញផងដែរដល់​មន្ត្រី​កសិកម្មក្នុង​ការជួយដល់កសិករលើការងារចិញ្ចឹមសត្វ។

ពលរដ្ឋរស់នៅភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ដែលបានអនុវត្តនូវកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធុននឹង​ការ​ប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស្ពាយ (ASPIRE) លើកឡើងថា តាមរយៈគម្រោងនេះ បានជួយសម្រាល​ជីភាព​របស់ពួកគាត់ប្រសើរជាងមុន ដោយក្នុងនោះកសិផលដែលផលិតបាន មានបរិមាណខ្ពស់ជាងមុន ។

គួរបញ្ជាក់ថា ការអនុវត្តកម្មវិធីគម្រោង ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ទទួលបានថវិកា និងបច្ចេកទេសពីរាជរដ្ឋាភិបាល និងមូលនិធិកសិកម្ម (IFAD) ចាប់ពីចុងឆ្នាំ២០១៩ និងបានបញ្ចប់នៅឆ្នាំ២០២២ ។ តាមរយៈគម្រោងនេះ ខេត្តរតនគិរី បានអនុវត្តក្នុងស្រុកគោលដៅចំនួន ៦ស្រុក ឃុំចំនួន៣១ និង៩៥ភូមិ ដោយបានចងក្រងបណ្ដុំអាជីវកម្មដំឡូមី ដាំបន្លែ ស្រូវ បន្លែក្នុងផ្ទះសំណាញ់ បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមគោ ចិញ្ចឹមត្រីជាដើម ៕ ​អត្ថបទ៖ បាន សុខរឹទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm