ល្បិចកល២យ៉ាង ! ដែលជនអនាមិកប្រើប្រាស់ដើម្បីជ្រៀតចូល ឬលួចយកគណនី Telegram របស់អ្នកទៅកាន់កាប់ និងវិធីសាស្ត្រការពារសុវត្ថិភាព

2023/05/25 03:21:35 am        398

ភ្នំពេញ ៖ ល្បិចកល២យ៉ាង ! ដែលជនអនាមិកប្រើប្រាស់ដើម្បីជ្រៀតចូល ឬលួចយកគណនី Telegram

របស់អ្នកទៅកាន់កាប់ និងវិធីសាស្ត្រការពារសុវត្ថិភាពនាយកដ្ឋានព័ត៌មានវិទ្យា៖ ថ្មីៗនេះមានការកើន​ឡើង

គួរឲ្យកត់​សម្គាល់នូវករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ពីសំណាក់ជនអនាមិក។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការបង្ហាញ​ជាថ្មីជូនម្តងទៀត​អំពីល្បិចដែល​ជនអនាមិកឧស្សាហ៍​ប្រើប្រាស់​ក្នុងការបោកបញ្ឆោតឲ្យ អ្នក​ប្រើប្រាស់​ផ្តល់លេខកូដ​សំងាត់ដើម្បីចូល​គណនី​ដោយមិនដឹងខ្លួនដូចខាងក្រោម៖

ទី១. បោកបញ្ឆោតឲ្យថតផ្ទាំងសន្ទនាកម្មវិធីTelegram ( screenshots chat screen ) ៖ ជនអនាមិកប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសន្ទនាជាមួយជនរងគ្រោះ (chat) និងទាមទារឲ្យជនរងគ្រោះថតផ្ទាំងសន្ទនានៃកម្មវីធីតេឡេក្រាមរបស់អ្នក ដើម្បីទទួលបាននូវលេខកូដ 6 ខ្ទង់ ដែលក្រុមហ៊ុនតេឡេក្រាមបានផ្ញើមកចូលក្នុងគរណីជនរងគ្រោះតាមរយៈគណនីឈ្មោះ "Telegram" (Official supports bot)។

ទី២. បោកបញ្ឆោតឲ្យចុចតំណភ្ជាប់ក្លែងក្លាយ(Fake Link)៖ ជនអនាមិកដើរតួជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារទៅកាន់ជនរងគ្រោះតាមរយៈសារទូរសព្ទ(SMS), សារអេឡិចត្រូនិក(Email), តេឡេក្រាម(Telegram chat) ជាដើម ដោយភ្ជាប់ជាមួយខ្លឹមសារជម្រុញឲ្យអ្នកចុចលើតំណភ្ជាប់នោះ ដើម្បីបំពេញព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់ជនរងគ្រោះដើម្បីជនអានាមិកអាចចូលទៅកាន់គណនីរបស់ជនរងគ្រោះ

បានតែម្តង។ ឧទាហរណ៍ដូចជា៖ ជនអានាមិកផ្ញើរសារដោយតម្រូវឲ្យជនរងគ្រោះធ្វើការបញ្ជាក់គណនី (Verify Telegram Account) លើតំណរភ្ជាប់ក្លែងក្លាយបើមិនដូចនោះទេគណនីរបស់ជនរងគ្រោះនឹងត្រូវលុបចោល (Your account will be canceled if it has not been verified for a long time. Please complete if as soon as possible at Telegarm. org)

ចំពោះវិធីការពារសុវត្ថិភាព សូមអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមុន និងផ្តល់ព័ត៌មានអំពីគណនី ឬចុចលើតំណភ្ជាប់ណាមួយដែលគ្មានប្រភពច្បាស់លាស់។ សូមធ្វើការដាក់ឲ្យដំណើរការនូវមុខងារសុវត្ថិភាពកម្រិត២ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនី ដោយ Login លើឧបករណ៍ ឬផ្ទាំង Internet Browser ដូចខាងក្រោម ៖

១. ចូលទៅកាន់កម្មវិធីគណនី Telegram របស់អ្នក។

២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”។

៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”។

៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់។

៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានសារអេឡិចត្រូនិក (Emaill) ដើម្បីអាចប្រើប្រាស់

ផ្លាស់ប្តូរលេខសម្ងាត់ Two-Step Verification នៅពេលដែលអ្នកភ្លេច។


អត្ថបទ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        1
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm