ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយករណី នៅម៉ោងជាង១០ព្រឹក ថ្ងៃនេះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសារស្ត្រីរូបនេះ បានជិះម៉ូតូដួល ហើយត្រូវបានរថយន្ត ដែលកំពុងបើកបរពី ក្រោយស្របទិសគ្នា កិនតែម្ដង។
គ្រោះថ្នាក់ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងត្រង់ចំណុចរង្វង់មូលគួចការណុង (គល់ស្ពានជ្រោយ ចង្វា) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលស្ត្រីរូបនេះ បានជិះម៉ូតូចុះពីលើស្ពាន ក្នុងទិសដៅ ចូលរាជធានីភ្នំពេញ។
ស្រ្តី ដែលត្រូវឡានកិនស្លាប់នេះ បានជិះម៉ូតូម៉ាក scpooy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD -4083 ចំណែករថយន្ត ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ដែលក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ កុម្ភៈ




