សម្តេចពញាចក្រី ហេង សំរិន ផ្តល់ស្បៀង និងថវិកា ដល់រាជធានីភ្នំពេញ ​សម្រាប់ចែកជូន​ពលរដ្ឋ​កំពុង​អនុវត្តវិធានការ​ទប់ស្កាត់ជំងឺកូវីដ-១៩

2021/05/08 06:35:15 pm        215

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានផ្តល់អំណោយ​ជា​ស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនិងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅក្នុងពេលកំពុងអនុវត្តវិធានការការពារ​ទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មាន​ថវិកា​២០លាន​រៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគ​ជាច្រើនទៀត​ដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។

ក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ​និងចូលរួមមរណទុក្ខ​ចំពោះ​ក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិត ដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និង​មណ្ឌលព្យាបាល​ ទំាងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់​ទៅជួប​ជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធាន​ការរដ្ឋបាល​ និងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបី ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេច បានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន​និងបង្កើតភាពស៊ាំ​ក្នុង​សហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់​តែ​ធ្ងន់ធ្ងរឡើង។ សម្តេច បានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញ​ការ​ចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និង​ដើម្បី​ឆាប់​បានស្តារ​សង្គម​ និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។

 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទំាងប្រទេស កងកម្លំាងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យ​ជួរមុខទំាង​អស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើង​យ៉ាងផុលផុស​នៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពីដើមមក។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ​គណៈប្រតិភូរដ្ឋ​បាល​រាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទំាងទ្វេបានយកចិត្តទុកដាក់​ដល់​សុខទុក្ខ​និងជីវភាព​ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនិងតំាងពីដើមមក។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​យកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទុះ​រាលដាល​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅរាជធានីភ្នំពេញ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm