អតីតស្ថាបនិកអង្គការមាតាធម្មជាតិ និងយុវជនលាតត្រដាងសកម្មភាពខុសច្បាប់របស់ក្រុមអាឡិច

2023/05/25 06:48:08 pm        372

ភ្នំពេញ៖លោក ម៉េង ហេង អតីតស្ថាបនិកនៃអង្គការមាតាធម្មជាតិចាស់ និងបច្ចុប្បន្នជាប្រធានអង្គការមាតាធម្មជាតិដែលទើបបង្កើតថ្មី និងក្រុមយុវជនសង្គមស៊ីវិល បានលាតត្រដាង អំពីគំនិតខ្មៅកខ្វក់របស់បុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិច (Alejandro Gonzalez Davidson) ដែលបានបង្កើតអង្គការចាត់តាំងខុសច្បាប់ប្រើឈ្មោះ «មាតាធម្មជាតិ» ប្រមូលផ្ដុំយុវជន ធ្វើសកម្មភាព ក្រោមរូបភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាល។

យោងតាមសេចក្តីថ្លងការណ៍របស់លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិដែលទើបង្កើតថ្មី បានយល់ឃើញថា ក្រុមសកម្មជន បរិស្ថានយុវជន និងអង្គការសង្គមស៊ីវិលមួយចំនួនដែលស្ថិត​នៅក្នុងការគ្រប់គ្រងរបស់បុគ្គលឈ្មោះ អាឡិច គឺតែងតែធ្វើការរិះគន់ និង​រារាំង​ដល់គម្រោង​អភិវឌ្ឍន៍នានាក្នុងពេលកន្លងមក គឺមានចេតនាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ជាជាង​ការចូលរួមអភិវឌ្ឍន៍ ​និងអភិរក្សធនធានធម្មជាតិពិតប្រាកដ​ ដូចជាករណីថ្មីៗនេះ មានយុវជនមួយ​ចំនួន​បានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថានក្នុងគោលបំណង ស្នើបញ្ឈប់កាត់ដី​ឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈ (គិរីរម្យ) ដែលមានទីតាំងស្ថិតឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាដើម។

អង្គការមាតាធម្មជាតិបានសង្កេតឃើញថា ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់អភិរក្សកំណត់​ដោយ​ព្រះរាជក្រឹត្យ មានផ្ទៃដីជាង ៣ ម៉ឺន ៥ពាន់ ហិកតារ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ កាត់ផ្ទៀល​ ដីឧទ្យាជាតិគិរីរម្យតែជាង ២០០ ហិកតាជួលទៅឲ្យក្រុមហ៊ុន វ៉នម៉រ (One More) ក្នុងគោល​បំណងអភិវឌ្ឍន៍​វិស័យទេសចរណ៍ និងបង្កើតការងារជូនប្រជាពលរដ្ឋដោយ​មិនធ្វើឲ្យប៉ះពាល់បរិស្ថាននោះទេ។

អង្គការមាតាធម្មជាតិ និងក្រុមយុវជនសង្គមស៊ីវិលបានសម្តែងនូវការសោកស្តាយចំពោះសកម្មភាព​របស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួនដែលពុំបានសិក្សាឲ្យបាន​ច្បាស់អំពីការអភិវឌ្ឍនានា​ និងតែងត រារាំង ប្រឆាំងនិង​គម្រោងអភិវឌ្ឍន៍ ដែលបានធ្វើឲ្យខាតបង់​នូវផលប្រយោន៍ជាតិ។

ក្រសួងបរិស្ថានបានកត់ សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ អាឡិច មិនមាន លក្ខណៈសម្បត្តិជា​អង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា និងផ្ទុយពី​បទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីក្រម​ព្រហ្មទណ្ឌ ​និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួម​ធ្វើ​សកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        85
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm