អត្តពលិកជនពិការកំពុងប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេម

2023/05/25 07:03:47 pm        516

ភ្នំពេញ ៖អត្តពលិកជនពិការរបស់កម្ពុជា កំពុងខិតខំបន្តហ្វឹកហាត់សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ ខណៈអត្តពលិកដែលនឹងចូលរួមប្រកួត រួមមានទាំង អត្តពលិកពិការដៃ ពិការជើង រួមទាំងអត្តពលិកដែលពិការភ្នែកទាំងសងខាងផងដែរ។

ការការចុះយកព័ត៌មានផ្ទាល់របស់ក្រុមការងារ BTV ជារៀងរាល់ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វត្តមានអត្តពលិកមានពិការភាពចាស់ ក្មេងជាច្រើនរូប កំពុងហ្វឹកហាត់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។

ក្នុងនោះ កីឡាការិនី យិន សូត ជាកីឡាការិនីរត់ចម្ងាយផ្នែកពិការភ្នែកសងខាងមួយរូប បច្ចុប្បន្នកំពុងខិតខំហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឱ្យខ្លាំងក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។

យិន សូត លើកឡើងថា ទោះបីនាងមើលមិនឃើញ ហើយតម្រូវឱ្យគ្រូបង្វឹកកាន់ដៃក្នុងពេល​ហ្វឹកហាត់ និងការប្រកួត។ កីឡាការិនី យិន សូត ថា នាងមានភាពជឿជាក់ទោះពីជាមានការលំបាកក្នុងការហ្វឹកហាត់ក៏ដោយ។

នាង បញ្ជាក់ថា ទោះបីពិការភាព នាងនៅតែអាចចូលរួមប្រកួតតំណាងជាតិកម្ពុជា និងប្ដេជ្ញាដណ្ដើមយកមេដាយជូនគ្រួសារ និងជូនសង្គមជាតិថែមទៀតផង។ យិន សូត ក៏បានលើកទឹកចិត្តដល់ជនមានពិការភាពត្រូវមានកម្លាំងចិត្ត មានការតស៊ូ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។

កីឡាកររត់ចម្ងាយពិការជើងវ័យជាង ៥០ ឆ្នាំ ពីររូបក៏កំពុងប្រឹងប្រែងហ្វឹកហាត់ដើម្បី​ត្រៀមចូលរួម​ប្រកួតតំណាងឱ្យកម្ពុជាលើវិញ្ញាសាកីឡាកររត់ចម្ងាយ។ កីឡាករវ័យចំណាស់ទាំងពីរ បង្ហាញ​ក្ដីសប្បាយរីករាយជាខ្លាំង នៅពេលមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​ដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ គឺ​នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣ មិថុនា ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ២០២៣។​ ព្រឹត្តិការណ៍នេះ គឺមានការ​ប្រកួតលើ ១៤ ប្រភេទកីឡា ក្នុងនោះមាន ១ ប្រភេទកីឡា ជាកីឡាបង្ហាញពុំមានមេដាយនោះទេ៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm