កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

2023/05/25 07:20:59 pm        168

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមដំណាក់កាលនីមួយៗ លើភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលគ្រោង នឹងសម្រេច បាននៅឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គសិក្ខាសាលា ប្រព័ន្ធគ្រប់ គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាត នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ នេះថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេច​បាននូវ​សមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសសម្រេច​ជោគជ័យ​ជាសារវ័ន្តនូវដំណាក់កាលទី១ គឺ "ភាពជឿទុកចិត្តនៃ ថវិកា", ដំណាក់កាលទី២ "គណនេយ្យភាពហិរញ្ញវត្ថុ" និងដំណាក់កាលទី៣ "ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ព្រមទាំងឈានចូល ដល់ការអនុវត្តដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" ដែលគ្រោងនឹងសម្រេចបាននៅឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលនៅដំណាក់ទី១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាព​យុទ្ធសាស្ត្រ ការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ ដំណាក់កាលទី២ (២០២២-២០២៥) រួមមាន៖ បន្តពង្រឹងការរៀបចំថវិកាកម្មវិធីនៅរដ្ឋបាលរាជធានី-ខេត្ត និងការពង្រីក​ការអនុវត្ត ថវិកាកម្មវិធីទៅដល់រដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយ។

បន្តពង្រឹងការរៀបចំផែនការយុទ្ធ សាស្ត្រថវិការាជធានី-ខេត្ត តាមរយៈការជម្រុញការ​តម្រឹម​ផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយមន្ទីររាជធានី-ខេត្ត និងធ្វើសមាហរណកម្ម ផែនការរដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ជាជំហាន ៗ ។

ពង្រឹងប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងក្របខណ្ឌត្រួតពិនិត្យការអនុវត្ត ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្តជំរុញនិងពង្រីកការធ្វើស្វ័យប្រវត្តិកម្ម នៃការអនុវត្តថវិកាតាមបច្ចេកវិទ្យាព័ត៌មាន សម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ។

រៀបចំច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២០១១ (ថ្មី) និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ, និងរៀបចំក្របខណ្ឌទស្សនាទានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៦-២០៣០) ដើម្បី ដាក់ចេញនូវទិសដៅ និងយន្តការ សម្រាប់ត្រៀមអនុវត្តថវិកាសមិទ្ធកម្មជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm