មកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេដស៍មកទទួលសេវាថែទាំជំងឺអេដស៍ចំនួន ៦៤,៩៣១នាក់

2023/05/25 09:46:59 pm        628

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា មកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេដស៍ មកទទួលសេវាថែទាំជំងឺអេដស៍ ចំនួន៦៤,៩៣១នាក់។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៥ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមប្រឹក្សាបច្ចេកទេស និងសមាជិក សមាជិកា ក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត តាមរយៈកិច្ចប្រជុំដោយ​ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ, នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បានថ្លែងថា កិច្ចប្រជុំនេះបានផ្តោតលើ វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគ​អេដស៍ ឆ្លើយតបនឹងសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២២ និងទិសដៅបន្ត។

ជាលទ្ធផលនៃកិច្ចប្រជុំ បង្ហាញឱ្យឃើញថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោហ៊ុន សែន ជាប្រមុខ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងដៃគូពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ​ការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា បាន​សម្រេចនូវគោលដៅជាតិចំនួន០២រួចហើយ ក្នុងចំណោមគោលដៅជាតិទាំងបី (៩៥-៩៥-៩៥ ក្នុងឆ្នាំ២០២៥) ដោយសម្រេចបាន ៨៦% សម្រាប់គោលដៅទី១ ៩៩% និង៩៨% សម្រាប់គោលដៅទី២ និងទី៣។

សង្ខេបស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា ឆ្នាំ២០២២នេះ បានបង្ហាញថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្រ្ត ក្នុងឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជា ៧៦,០០០នាក់ អ្នកឆ្លងថ្មីប្រមាណជា ១,៤០០នាក់ និងអ្នកស្លាប់ដោយមេរោគអេដស៍ ១,១០០នាក់។ មកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេដស៍ មកទទួលសេវាថែទាំជំងឺអេដស៍ ចំនួន ៦៤,៩៣១នាក់។ នៅក្នុងចំណោមអ្នកឆ្លងថ្មី មាន៨២% ជាក្រុមប្រជាជនគន្លឹះ និងដៃគូរួមភេទរបស់ពួកគេ។ អត្រាប្រេវ៉ាឡង់នៃក្រុមប្រជាជនគន្លឹះ មានកម្រិត៖ មានដូចជាស្រ្តីបម្រើការ នៅសេវាកម្សាន្តមាន ៤,៩% បុរសរួមភេទ នឹងបុរស ៤,០% ក្រុមបំប្លែងភេទ មាន៩,៦% ដែលអត្រានេះមានកម្រិតខ្ពស់ បើធៀប នឹងអត្រាប្រេវ៉ាឡង់ នៃប្រជាជនដែលមានតែ០,៦% ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំ ក៏បានពិនិត្យនូវសមិទ្ធផល កន្លងមក ធៀបនឹងសេចក្តីសម្រេចចិត្ត​នៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២២ ជាលទ្ធផល៖ សម្រេចបង្កើតបាននូវ​ក្រុមការងារ​អន្តរក្រសួង និងក្រុមការងារស្នូលតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ បានរៀបចំសេចក្តីព្រាងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨

និងការជំរុញលើកទឹកចិត្តគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី-ខេត្ត រៀបចំផែនការថវិកាឆ្លើយតបអេដស៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគ្រោង និងអនុវត្តថវិកា សម្រាប់រាជធានី- ខេត្ត ទាំង២៥ និងក្រសួង ស្ថាប័ននានា លើផែនការសកម្មភាពឆ្លើយតបមេរោគអេដស៍។ ការជំរុញការផ្តល់សេវាបង្ការ ថែទាំ ក៏ដូចជាកាត់បន្ថយការចម្លងមេរោគអេដស៍ពីមាតា ទៅទារក រាជរដ្ឋាភិបាលបានចេញនូវអនុក្រិត្យ ស្តីពីវិធានការក្នុងការបង្ការនិងគ្រប់គ្រងការចម្លងមេរោគអេដស៍ លេខ ២៨០ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ពង្រីកវិសាលភាពការគាំពារសង្គម និងលើកកម្ពស់ការទទួលបានសេវាសុខភាពសង្គម រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់កិច្ចគាំពារសង្គមដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តមនុស្សពេញវ័យ។ ដើម្បីសម្រេចបាននូវគោលដៅជាតិទាំងបី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើនថវិការបស់ខ្លួនក្នុងឆ្លើយតបនឹងមេរោគអេដស៍ជាបន្តបន្ទាប់ ដែលក្នុងនោះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើនរហូតដល់ ៧៩% សម្រាប់ឱសថប្រឆាំងមេរោគអេដស៍៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm