ក្រុមហ៊ុនឯកជនពីរ ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក និង​ភាគីពាក់ព័ន្ធ

2023/05/25 09:53:42 pm        636

ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា និងសណ្ឋាគារ តារា របស់ OCIC បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា ដើម្បីបង្កើនភាពជាដៃគូសហការណ៍ទៅលើគំនិតផ្តួចផ្តើមថ្មី ដែល​នឹង​ផ្តល់ជាអត្ថប្រយោជន៍ដល់បុគ្គលិក និងភាគីពាក់ព័ន្ធ ក្នុងការរឹតចំណងមេត្រីភាព រវាង​ក្រុម​ហ៊ុន​ទាំងពីរ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រារព្ធធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររបស់សណ្ឋាគារ តារា ដឹក​នាំ​ដោយលោក Weng Aow នាយកគ្រប់គ្រង ព្រមទាំង​គណៈ​គ្រប់គ្រង​សំខាន់ៗ​របស់​ធនាគារ កាណាឌីយ៉ា ដឹកនាំដោយនាយកប្រតិបត្តិធនាគារកាណាឌីយ៉ា លោក Raymond Sia ព្រម​ទាំង​ក្រុមការងារ។ ថ្លែងក្នុងពិធីខាងលើ ធនាគារ កាណាឌីយ៉ា ព្រមព្រៀង​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​កម្ម​ហិរញ្ញវត្ថុជាច្រើនដល់ សណ្ឋាគារ តារា រួមមានសេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះ​ស្រាយទូទាត់ពាណិជ្ជករ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។ ជាមួយគ្នានេះដែរ សណ្ឋាគារ តារា ក៏នឹងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស និងប្រូម៉ូសិនដល់បុគ្គលិក និង​អតិថិជន​របស់​ធនាគារ កាណាឌីយ៉ា រួមទាំងលើការកក់បន្ទប់ និងសេវាកម្ម​ផ្សេងៗ​ដែល​មាន​ក្នុង​សណ្ឋាគារ​។

នៅក្នុងពិធីនេះ លោក Weng Aow បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ យើង​បាន​ផ្តោត​ទៅ​លើ​ការវិនិយោគលើការងារសំខាន់ៗនៅគ្រប់សាខាសណ្ឋាគារទូទាំងប្រទេសកម្ពុជា ដូច​ជា​ការធ្វើឱ្យបន្ទប់ស្នាក់នៅ បន្ទប់ប្រជុំ កាន់តែទំនើប និងការបង្កើនជម្រើសម្ហូបអាហារ។ យើងជឿជាក់ថា ការកែប្រែទាំងនោះ នឹងធ្វើឲ្យបទពិសោធន៍ស្នាក់នៅរបស់ភ្ញៀវកាន់តែប្រសើរ និងដៃគូសហការរបស់យើងកាន់តែមានទំនុកចិត្ត។ លោកបន្ថែមថា “យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការកសាងភាពជាដៃគូដែលមានស្រាប់ ជាមួយធនាគារកាណាឌីយ៉ា និងធ្វើការ​រួម​គ្នា​លើ​គំនិត​ផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី ដែលនឹងអាចផ្តល់នូវការផ្លាស់ប្តូរបទពិសោធន៏ថ្មីៗជូនដល់ អតិថិជន​របស់យើង។ តាមរយៈការសហការនេះ យើងនឹងអាច​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​បុគ្គលិក និងអតិថិជន ទន្ទឹម​នឹង​ការ​ទទួល​បាន​នូវ​សេវា​ហិរញ្ញ​វត្ថុ​ដើម្បី​បន្ត​ពង្រីក​អាជីវកម្ម​របស់​យើង​"។

ជាមួយគ្នានេះ លោក Raymond Sia មានប្រសាសន៍ថា ធនាគារ​តែង​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​នូវ​ទំនាក់​ទំនង​ដ៏រឹងមាំជាមួយក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ដើម្បីផ្តល់សេវា​កម្ម​ល្អ​បំផុត​ដល់​អតិថិជន​របស់។ ធនាគារកាណាឌីយ៉ា មានបុគ្គលិកជាង ៤ ០០០នាក់ សរុប ៦៨​សាខា​ទូទាំង​ប្រទេស​កម្ពុជា។ អត្រាពិសេស និងផ្តាច់មុខដែលសណ្ឋាគារ តារា គឺជាការ​ផ្តល់​ជូន​ដល់​បុគ្គលិក​ធនាគារ​របស់​យើង ក្នុងការបន្ថែមចំពោះអត្ថប្រយោជន៍របស់បុគ្គលិក។ លោកបានបន្តថា កាណាឌីយ៉ា បង្កើតឡើងក្នុងឆ្នាំ១៩៩១ គឺជាធនាគារពាណិជ្ជមួយដែលឈានមុខគេនៅកម្ពុជា ។ ដោយមាន​វត្ត​មាន​ជាង ៣២ឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

លោក Raymond Sia បានឲ្យដឹងទៀតថា ធនាគារកាណាឌីយ៉ា ក៏មានកិត្តិយស​ក្នុង​ការ​ផ្តល់​ជូន​សណ្ឋាគារ តារា នូវសេវាកម្មដំណោះស្រាយក្នុងការទូទាត់ផ្តាច់មុខ ជាមួយនឹង KHQR ឧបករណ៍ POS និងកម្មវិធីរបស់ធនាគារកាណាឌីយ៉ា អតិថិជនអាចបង់ប្រាក់យ៉ាងងាយស្រួលនៅសណ្ឋាគារ សេវាផ្គត់ផ្គង់អាហារនិងភេសជ្ជៈ សេវាកម្មក្នុងការរស់នៅ។

តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរំពឹងថា ផ្តល់នូវផល​វិជ្ជមាន​ដល់​ក្រុម​ហ៊ុនទាំងពីរ ក៏ដូចជាអតិថិជនរបស់ពួកគេផងដែរ។ នេះក៏ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់នៃភាពជាដៃគូ និងការសហការ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ទិដ្ឋភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ននេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm