ប្រទេសហូឡង់ មានបំណងផ្តល់ការបណ្តុះបណ្តាលដល់អាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះ F-16 ឲ្យបានឆាប់

2023/05/26 12:14:39 am        495

លោក Kajsa Ollongren រដ្ឋមន្ត្រីការពារជាតិ ហូឡង់ បាននិយាយកាលពីថ្ងៃពុធនៅក្នុងលិខិតមួយច្បាប់ទៅកាន់សភាថា ប្រទេសហូឡង់ មានបំណងផ្តល់ការបណ្តុះបណ្តាល ដល់​អាកា​ស​យា​និកអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ លោក Ollongren និយាយថា ការហ្វឹកហាត់​នឹងត្រូវបានសម្រប​សម្រួលជាមួយប្រទេស​ប៊ែលហ្ស៊ិក ដាណឺម៉ាក់ ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀត ដែលអាចចូលរួម។

កាលពីថ្ងៃអង្គារប្រមុខណាតូ លោក Jens Stoltenberg បាននិយាយថា ការបណ្តុះបណ្តាលដល់អាកាសយានិកអ៊ុយក្រែនប្រើយន្តហោះប្រយុទ្ធ F-16 របស់ប្រទេសលោកខាងលិច នឹង​ពុំ​​ធ្វើ​ឲ្យ​ភាគីណាមួយរបស់ណាតូក្លាយជាភាគីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ ប្រទេសន័រវ៉ែស បាននិយាយ​កាលពីថ្ងៃពុធថា ខ្លួន​នឹង​គាំទ្រកិ​ច្ច​ប្រឹងប្រែង ដើម្បី​បង្រៀន​អាកា​ស​យា​​​និក​អ៊ុយ​ក្រែនដើម្បីប្រើប្រាស់យន្តហោះប្រយុទ្ធ F-16។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា កាលពីមួយថ្ងៃមុននោះ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បាននិ​យាយថា ការ​ផ្ទេរ​យន្ត​​ហោះ​ប្រយុ​ទ្ធ F-16 ដល់អ៊ុយក្រែននឹងបង្កើនបញ្ហារលើតួនាទីរបស់ណាតូនៅក្នុងជម្លោះ ហើយកាលពីពីថ្ងៃពុធ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា យ​ន្ត​ហោះ​ប្រ​ដេញ​F-16 ផលិតដោយសហរដ្ឋអាមេរិកណាមួយ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន នឹងជាគោលដៅស្របច្បាប់សម្រាប់ទីក្រុងមូស្គូ។

កា​ល​ពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ Joe Biden បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនលើយន្តហោះ F-16 ហើយប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បាន​ធានា​ដល់​លោក​ Biden ថា យន្តហោះទាំងនេះ នឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារគោលដៅ នៅខាងក្នុងទឹក​ដីរបស់រុស្ស៊ី​នោះទេ​។​ប្រ​ទេស​លោកខាងលិចនិយាយថា ខ្លួនមាន​បំណង​ជួយ​អ៊ុយ​​ក្រែ​នវា​យ​ឲ្យរុស្ស៊ីបរាជ័យ ប៉ុន្តែបានទទូចដដែលៗថា ខ្លួនមិនចង់បង្កការប្រឈមដាក់គ្នាដោយផ្ទាល់រវាង សម្ព័ន្ធ​យោធា​ណា​តូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយរុស្ស៊ីនោះទេ។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm