សំឡេងប្រយុទ្ធគ្នា នៅតែត្រូវបានឮនៅស៊ូដង់ ក្នុងចន្លោះពេលមានបទឈប់បាញ់

2023/05/26 12:42:21 am        632

អ្នកស្រុកនៅប្រទេសស៊ូដង់ បាននិយាយ កាលពីថ្ងៃពុធ (ទី២៤ ខែឧសភា) ថា សំឡេងនៃការប្រយុទ្ធគ្នា រវាងក្រុមយោធាដែលជាគូបដិបក្ស អាចត្រូវបានឮពេញមួយយប់ ក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​នៃប្រទេសមួយនេះ បើទោះបីជាមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយ និងរៀបចំ​ឲ្យមានបទឈប់បាញ់​រយៈ​ពេល​យូរបន្ថែមទៀតក៏ដោយ។

នៅទីក្រុងហ្សឺណែវ ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ឬ UN លោក Volker Turk បានពណ៌នាអំពីស្ថានភាពនេះថា ជារឿង«ដែលគួរឲ្យបារម្ភខ្លាំង» ដោយ​លោក​បាននិយាយថា៖ «ជនស៊ីវិលត្រូវតែទទួលបានការរស់រានមានជីវិត ហើយអ្នកត្រូវតែបញ្ឈប់អំពើហិង្សាដែលគ្មានន័យខ្លឹមសារ ឥឡូវនេះ»។

លោក​ Turk បានបន្តថា៖ «ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ ហើយពួកគេបន្តការរៀបចំកិច្ចព្រមព្រៀងថែមទៀតក៏ដោយ ក៏យើងឃើញថា បទឈប់​បាញ់ទាំង​នោះគោរព​តែ​ពាក្យ​​សម្តីត្រឹម​តែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានចុះហត្ថលេខា។ យើងឃើញពីរបៀប ដែលជនស៊ីវិល បន្តប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការស្លាប់ និងមាន​របួស​។ ខ្ញុំ​ចង់មានន័យថា ពេញមួយយប់ យើងបានទទួលរបាយការណ៍អំពីយន្តហោះចម្បាំងហោះកាត់ទីក្រុងខាទូម (Khartoum ) និងការប៉ះទង្គិចគ្នានៅក្នុងតំបន់មួយចំនួននៃទីក្រុង ក៏ដូច​​ជា​ការ​​បាញ់​ប្រហារ ដែលបានឮនៅក្រុងខាទូមខាងជើង និងទីក្រុង Omdurman»។

ជា​មួ​យគ្នានេះ លោកស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានលើកឡើងផងដែរពាក់ព័ន្ធនឹងកង្វល់ដ៏ធំចំពោះរបាយការណ៍ពីអំពើហិង្សាផ្លូវភេទ នៅក្នុងទីក្រុងខាទូម (Khar​to​um​) និងដាហ្វួរ (Darfur) ដោយលោកបានអំពាវនាវដល់ប្រមុខកងទ័ពលោកឧត្តមសេនីយ៍ Abdul Fattah al-Burhan និងលោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo មេ​ដឹក​នាំ​​កង​កម្លាំង​​ប្រដាប់អាវុធគាំទ្ររហ័សយោធាប៉ារ៉ាឲ្យចេញសេចក្តីបង្គាប់ណែនាំយ៉ាងច្បាស់លាស់ដល់អ្នក ដែលស្ថិតនៅក្រោមបញ្ជារបស់ពួកគេថាគ្មានការអត់ឱន ចំពោះ​អំពើ​ហិង្សា​ផ្លូវ​ភេទ​​ជា​ដាច់​​ខាត ហើយជនល្មើសនៃការរំលោភបំពានទាំងអស់ ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

កិច្ច​​​​​ព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមានកិច្ចចរចា ដែលសម្របសម្រួលដោយប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក កើតឡើង ក្រោយមានសង្គ្រាម​ដ៏តាន​តឹងរយៈ​ពេល​ប្រាំ​សប្តាហ៍​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm