រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករនៅស្រុកអន្លង់វែងរក្សាគុណភាពឪឡឹក ត្រសក់ផ្អែន និងសន្យាបន្តជួយរកទីផ្សារ

2023/05/26 01:50:03 am        42


ឧត្តរមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញទៅកសិករនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលដាំឪឡឹក និងត្រសក់ផ្អែមត្រូវខិតខំរក្សាគុណភាពដាំណាំហូបផ្លែទាំងអស់នេះ ដើម្បីឲ្យមានទំនុបចិត្តពីអ្នកបរិភោគបន្ថែម ហើយឯកឧត្តមក៏បានសន្យាបន្តជួយរកទីផ្សារជូនកសិករ ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ នៃបណ្ដុំអាជីវកម្មត្រសក់ផ្អែម នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា កសិករត្រូវបន្តសិក្សាបន្ថែមពីបច្ចេកទេស ដើម្បីផលិតកសិផលឲ្យកាន់តែមានគុណភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង ។

ឯកឧត្តមបន្តថា ចំពោះការដាំដុះនេះ ត្រូវមានផែនការផលិតកម្មឲ្យបានច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ មានការពិនិត្យតាមដាន វាយតម្លៃតាមជាក់ស្ដែង ដើម្បីមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការ ដែលនាំឲ្យតម្លៃធ្លាក់ចុះ ហើយធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញ ។

ជាមួយនេះ ឯកឧត្តម ឌិត ទីណា ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើត និងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុត តាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផល និងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល ។

បើតាមកសិករ បានឲ្យដឹងថា បច្ចុប្បន្នត្រសក់ផ្អែម កំពុងមានទីផ្សារល្អ ដែលមានតម្លៃចាប់ពី ៣០០០រៀល ទៅ៣៥០០រៀល ដោយការប្រកបរបរដាំដំណាំនេះ ធ្វើឲ្យពួកគាត់ក៏មានជីវភាពគ្រាន់បើ ហើយក៏មានការគាំទ្រ និងជួយជ្រោមជ្រែងបច្ចេកទេសដាំដុះ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងអង្គការផ្សេងផងដែរ ។

គួរបញ្ជាក់ថា ត្រសក់ផ្អែម និងងឪឡឹក ដែលដាំនៅស្រុកអន្លង់វែង កំពុងមានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ហើយកសិករនៅតំបន់នោះ ក៏បានបង្កើនការដាំដុះពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យពលរដ្ឋពុំសូវធ្វើចំណាក់ស្រុក ទៅរកការងារធ្វើក្នុងទីកន្លែងផ្សេងៗ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        142
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm