ខ្យល់កន្ត្រាក់ប៉ះពាល់​ផ្ទះពលរដ្ឋនៅបាត់ដំបង ជិត២០០ខ្នង ​ក្នុង​រដូវ​វស្សា ដែល​បាន​ចាប់​ផ្ដើម​​ក្នុង​សប្ដាហ៍ទីមួយ នៃខែឧសភា

2021/05/08 01:19:43 pm        427

បាត់ដំបង ៖ បើកឆាក ដើមរដូវវស្សា ឆ្នាំ២០២១នេះ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បាន​ធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋ តាមបណ្ដាស្រុកមួយចំនួន​ នៅក្នុងខេត្តបាត់ដំបង ប្រមាណ​ជិត ២០០ខ្នង បានរងការប៉ះពាល់ ​និងដួលរលំ ហើយក៏មានបាតុភូត​រន្ទះបាញ់​ស្លាប់​មនុស្សផងដែរ ។

បើតាមមន្ត្រីជំនាញខេត្តបាត់ដំបង ​បានឲ្យដឹងថា សម្រាប់រដូវវស្សា ដែលចាប់ផ្ដើម​នៅក្នុង​សប្ដាហ៍ទីមួយ​ នៃខែឧសភា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏មានលាយឡំ​នឹង​ខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះរបស់ពលរដ្ឋខ្លះប៉ើងដំបូល​ និងខ្លះទៀតបានដួលរលំ រួមទាំង​មាន​នូវបាតុភូតផ្គរ រន្ទះ ។

មន្ត្រីបន្តថា សម្រាប់បញ្ហាគ្រោះធម្មជាតិនេះ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ដំណាំ​របស់​ពលរដ្ឋនោះទេ ថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់​ដល់មនុស្សសត្វ ដោយសារនៅពេលភ្លៀងធ្លាក់​រន្ទះបានបាញ់មនុស្សស្លាប់ និងងាប់សត្វពាហនៈផងដែរ ។

យោង​តាម​របាយការណ៍របស់រលេខាធិការដ្ឋានគ្រប់គ្រង ​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា គ្រាន់តែនៅថ្ងៃ៥ និងទី៦. ខែឧសភា ឆ្នាំ២០២១ មានខ្យល់កន្រ្តាក់ចំនួន ៦លើក ប៉ះ ពាល់ទៅលើចំនួន៦ស្រុក ស្មើនឹងផ្ទះពលរដ្ឋសរុបចំនួន១៣៩ខ្នង ក្នុងនោះស្រុកមោងឫស្សី ចំនួន១៩ខ្នង, ស្រុកគាស់ក្រឡ ចំនួន១១ខ្នង, ស្រុករុក្ខគិរី ចំនួន៣០ខ្នង, ស្រុកសំពៅលូន ចំនួន៦០ខ្នង ស្រុកភ្នំព្រឹក ចំនួន១៨ខ្នង និងស្រុកថ្មគោល ចំនួន១ខ្នង ។

នៅចំពោះមុខ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទ​ខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន សហការគ្នាចុះពិនិត្យលទ្ធភាពដោះស្រាយ ឆ្លើយបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ខាងលើ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ ​ចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមាន​ភ្លៀងធ្លាក់​ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់​កណ្ដាល​រដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀង​ នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃ​ប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់​នៅក្នុង​សប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង​ពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ​ នៅឆ្នាំ២០២១នេះ​ អាចនឹងមិនកើតមាននោះទេ ប៉ុន្តែក្រសួង​ក៏បាន​អំពាវនាវ​ ដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្ទះរ រន្ទះ ​និងខ្យល់កន្ត្រាក់ ខណៈគ្រោះធម្មបែបនេះ ​តែងកើតឡើងជារៀងរាល់ឆ្នាំ ៕

អត្ថបទ ៖ សុខរិទ្ធ 

អត្ថបទដែលទាក់ទង

រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
2026/04/28 08:11:55 pm        3
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា
2026/04/28 06:44:58 pm        1
កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ
2026/04/28 04:51:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា

2026/04/28 08:17:58 pm
​រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
2026/04/28 08:11:55 pm
​អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល
2026/04/28 08:03:57 pm
​ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក
2026/04/28 07:55:41 pm
​មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ
2026/04/28 07:44:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am