អគ្គនាយកដ្ឋាន ក.ប.ប. បង្ហាញឆន្ទ:រៀបចំលិខិតបទដ្ឋានគតិយុត្តពីការកំណត់អាយុក្នុងការទិញគ្រឿងស្រវឹង

2023/05/26 03:58:46 am        95

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នឹងរៀបចំលិខិតបទដ្ឋានគតិយុត្តមួយ ដែលកំណត់អាយុ អប្បរបរមាក្នុង ការទិញគ្រឿង ស្រវឹងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាល។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅក្នុងសិក្ខាសាលាប ច្ចេកទេសស្តីពី “ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុ ស្របច្បាប់អប្បរមា ដែលអាចទិញ គ្រឿងស្រវឹងបាននៅកម្ពុជា” កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា បញ្ហាជាច្រើនបានលេចចេញឡើងតាមរយៈការបរិភោគគ្រឿងស្រវឹងពីសំណាក់អនីតិជន ដែលរួមមានដូចជា ការប៉ះពាល់ដល់សុខភាព និងបង្អាក់ការលូតលាស់នៃខួរក្បាលរបស់ជនដែលបរិភោគគ្រឿងស្រវឹងនោះផងដែរ។

ឯកឧត្តមបានបន្តថា ដោយសារតែផលប៉ះពាល់យ៉ាងច្រើនខាងលើ បទប្បញ្ញត្តិដែលកម្រិតអំពី អាយុស្របច្បាប់នៃការ អាចទិញគ្រឿងស្រវឹង ជាតម្រូវការដ៏ចាំបាច់ក្នុងការការពារដល់យុវជនដែលជាទំពាំងស្នងឬស្សី ព្រមទាំងរក្សានូវនិរន្ត ភាពនៃការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ជាតិផងដែរ។ ការកំណត់កម្រិតអាយុក្នុងការទិញគ្រឿងស្រវឹង នឹងក្លាយទៅជាបទប្បញ្ញត្តិយ៉ាងសំខាន់ដែលផ្តល់នូវការការពារជូនដល់ទំពាំងស្នងឬស្សីពីការលក់ និងការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង។ ឯកឧត្តមបន្ថែមទៀតថា បទប្បញ្ញត្តិនេះ នឹងដើរតួជាឧបករណ៍ មួយដែលអាចកាត់បន្ថយ នឹងទប់ស្កាត់អនីតិជនពីការបរិភោគគ្រឿងស្រវឹង ព្រមទាំងធានាឱ្យបានថាអនីតិជន នឹងមិនត្រូវបានផ្តល់សេវាកម្ម ទាក់ទិននឹងគ្រឿងស្រវឹង ក៏ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឱ្យមានការប្រើប្រាស់ នូវគ្រឿងស្រវឹងក្នុង វ័យមួយដែលមិនទាន់ស្របច្បាប់។”

សូមជម្រាបជូនថា សិក្ខាសាលាបច្ចេកទេសស្តីពី “ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការ កំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា”នេះ ត្រូវបានប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយនូវ លទ្ធផលនៃការស្រាវជ្រាវលើការកំណត់អាយុស្រប ច្បាប់អប្បរមាដែលអាចទិញគ្រឿងបានក្នុងព្រះរាជាណាចក្រ ដែលការស្រាវជ្រាវ នេះត្រូវបានធ្វើ ឡើងដោយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A ព្រមទាំងមានការចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ ព្រមទាំងតំណាងរបស់វិស័យ ឯកជនប្រមាណ ១០០នាក់។សិក្ខាសាលានេះដែរ បានដើរតួជាវេទិកាមួយ ក្នុងការបង្កើតការសន្ទនារ វាងភាគីពាក់ព័ន្ធនានា ទាក់ទងនឹងការរៀបចំលិខិត បទដ្ឋានគតិយុត្តដែលកម្រិត អាយុសមស្របមួយ ក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តានុពល ដើម្បីការពារយុវជនមិន ទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿង ស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        32
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm