ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រគល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់មីយ៉ាន់ម៉ា

2023/05/26 04:30:28 pm        705

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់​(Sinovac) ចំនួន១លានដូស និងស៊ីរ៉ាំងចាក់វ៉ាក់សាំង ដល់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូស និងស៊ីរ៉ាំង ចំនួន១លាន សម្រាប់​ចាក់​វ៉ាក់សាំង ត្រូវដឹកជញ្ជូនតាមជើងយន្តហោះ យកទៅប្រគល់​ជូន​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដឹកនាំដោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP ថា ថ្ងៃ​នេះ​ក្រោយ​ពី​ទទួល​បញ្ជាផ្ទាល់របស់សម្តេចតេជោ បានឲ្យក្រសួងសុខាភិបាល ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា រួមមានឯកឧត្តម តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម រដ្ឋ​លេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និងមន្ត្រី​ចំនួន៤រូប រៀបចំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស និងស៊ីរ៉ាំង ចំនួន​១លានដើម យកទៅប្រគល់ជូនមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតក្នុងតំបន់ និង​មិន​មែន​ជា​លើក​ទី១​ នោះទេ ដែលកម្ពុជា យកទៅប្រគល់ជូនមីយ៉ាន់ម៉ា គឺជាលើកទី៤ហើយ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ ដែលមានឯកឧត្តម អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល មីយ៉ាន់ម៉ា អញ្ជើញមកទទួលវ៉ាក់សាំង រួមនឹងសហការី។

សូមរំលឹកផងដែរថា កាលពីដើមខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានផ្តល់ជំនួយជូនមីយ៉ាន់ម៉ា រួមមាន៖ ម៉ាស់ ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វ៉ែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារ សុវត្ថិភាព ចំនួន៣ម៉ឺន, របាំង​ការពារ​មុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន​៥០​គ្រឿង​, ម៉ាស៊ីន តាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្តល់អុកស៊ីសែន ស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាកា​រ​បង្ហាញ​នូវ​សមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និង​សុខ​មាលភាព ប្រជាពលរដ្ឋ នៃប្រទេសជិតខាងគ្នា ដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូ​ច​ជា​ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ សម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជា នឹង​បន្ត​ចែក​រំលែក​សាមគ្គី​ភាព​រវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តផងដែរ៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm