ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់ បង្កើនការគំរាមកំហែងដល់ឱនភាព សម្រាប់សេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុប

2023/05/26 09:50:04 pm        336

តួលេខដែលបានកែសម្រួលឡើងវិញ បង្ហាញថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់អាល្លឺម៉ង់ ធ្លាក់ចុះនៅក្នុងត្រីមាសទី១ ខណៈការមិនសូវមានសកម្មភាពនៃអ្នកប្រើប្រាស់ និងឧស្សាហកម្ម បានបង្កើនការបារម្ភខ្លាំងឡើងៗថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ នឹងទទួលរងនូវឱនភាពធ្ងន់ធ្ងរ។

Destatis ដែលជាទីភ្នាក់ងារស្ថិតិសហព័ន្ធ បានឲ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះ ០,៣ភាគរយ ក្នុងរយៈពេល ៣ខែ គិតត្រឹមខែមីនា បន្ទាប់ពីការពិនិត្យឡើងវីញនៃធ្លាក់​ចុះពីការ​ប៉ាន់ស្មាន​ដំបូងនៃកំណើនសូន្យ។ សេដ្ឋវិទូមួយចំនួន បានរំពឹងថា នឹងមានការដាំក្បាលចុះ បន្ទាប់ពីផលិតកម្មឧស្សាហកម្មរបស់អាល្លឺម៉ង់ ​បានទទួលរងនូវការធ្លាក់ចុះដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេល១២ខែ​ ហើយការលក់រាយបានស្រុតចុះយ៉ាងគំហុក កាលពីខែមីនា។

សេដ្ឋវិទូ បាននិយាយថា ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប ឬ GDP ប្រចាំត្រីមាស ជាលើកទី២ ជាប់ៗគ្នា ដែលជាទិន្នផលបង្រួមដោយកែសម្រួលការធ្លាក់ចុះ ០,៥ភាគរយ នៅក្នុងត្រីមាសចុង​ក្រោយ​នៃឆ្នាំមុន ស្របតាមការកំណត់ន័យជាលក្ខណៈបច្ចេកទេស គឺមហាអំណាចឧស្សាហកម្ម នៅតំបន់អឺរ៉ុប ដែលកំពុងប្រឈមនឹងឱនភាព។

អ្នកវិភាគភាគច្រើនរំពឹងថា ប្រទេសអាល្លឺម៉ង់នឹងសម្រេចបាននូវកំណើនដ៏ខ្សោយ នៅឆ្នាំនេះ ដោយក្រុមប្រឹក្សាអ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេស ថ្មីៗនេះ បានព្យាករថា នឹងមានកំណើន ០,២ភាគរយ សម្រាប់ផលិតផលក្នុងស្រុកសរុប ឬ GDP ឆ្នាំ២០២៣នេះ។ ប៉ុន្តែសេដ្ឋវិទូជាច្រើន បារម្ភថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អឺរ៉ុបមួយនេះ នឹងនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល។

មូលហេតុចម្បងនៃដំណើរប្រតិបត្តិការមិនស្របតាមការចង់បានរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុងត្រីមាសទី១ នេះ គឺការធ្លាក់ចុះនៃការប្រើប្រាស់ក្រុមគ្រួសារ ដែលបានធ្លាក់ចុះ ១,២ភាគរយ ធៀបនឹងត្រីមាសមុន ដោយសារអតិផរណាខ្ពស់ និងការដំឡើងអត្រាការប្រាក់បានធ្វើឲ្យចុះខ្សោយ​កម្លាំង​ទិញរបស់អ្នកប្រើប្រាស់។

ទីភ្នាក់ងារ Destatis បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ភាពអល់អែករបស់ក្រុមគ្រួសារ​ទាំងឡាយ ក្នុងការទិញ បង្ហាញយ៉ាងច្បាស់ នៅក្នុងវិស័យផ្សេងៗ ដែលមានដូចជាបានចំណាយ​តិច​លើអាហារ និងភេសជ្ជៈ សំលៀកបំពាក់ និងស្បែកជើង​ និងលើគ្រឿងសង្ហារិម ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ធៀបនឹងត្រីមាសមុន»៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm