ច្បាប់សារពើពន្ធថ្មីគ្មានការដាក់បន្ទុក ឬការដំឡើងនូវអត្រាពន្ធ ដល់អ្នកជាប់ពន្ធឡើយ

2023/05/26 10:15:23 pm        453

ភ្នំពេញ៖ ការធ្វើទំនើបកម្មនៃច្បាប់ស្តីពីសារពើពន្ធថ្មី គ្មានធ្វើឲ្យប៉ះពាល់ ឬការដាក់បន្ទុកបន្ថែម និងគ្មានការដំឡើងនូវអត្រាពន្ធដល់អ្នកជាប់ពន្ធនោះឡើយ ពោលគឺការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មី នេះជាការឆ្លើយតបទៅនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និងការរីកចម្រើនវិស័យឌីជីថល ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ពន្ធដារ លើកឡើងក្នុង កម្មវិធីផ្សាយពិសេស ច្បាប់ស្តីពីសារពើពន្ធ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះថា ច្បាប់ស្តីពីសារពើពន្ធថ្មី បានផ្តួចផ្តើមឡើងដោយ​ អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីឆ្នាំ២០១៥ ដោយបានបង្កើតជាក្រុមការងារ ​នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រមូលធាតុ ចូល នៃការធ្វើបច្ចុប្បន្នភាពឡើងវិញ ឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសឆ្លើយតបនិងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច និង ការរីកចម្រើនវិស័យឌីជីថល ស្ថិតក្រោម​គោលការណ៍​កំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ចំពោះការធ្វើទំនើបកម្មនេះ សេចក្តីព្រាយច្បាប់ស្តីពីសារពើពន្ធថ្មីនេះ គឺមិន​បានដំឡើងអត្រាពន្ធនោះទេ ពោលគឺនៅដ៏ដែល និងខ្លឹមសារមួយធំក៏នៅដ៏ដែលផងដែរ ដោយគ្រាន់​តែកែតម្រូវនូវពាក្យពេជន៍មួយចំនួនឲ្យសមស្រប ឲ្យមានសុគតិភាពទៅនិងច្បាប់ដ៏ទែ ទៀត ដូចជាច្បាប់ព្រហ្មទណ្ឌ ​ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រទាក់ក្រឡា ​ស៊ីចង្វាក់ និងគ្រប់ ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង​នៃសេដ្ឋកិច្ចជាតិ តំបន់និងពិភពលោក ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា ដាក់ ឲ្យប្រើប្រាស់ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ ដោយច្បាប់ថ្មីនេះ កំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ព្រមទាំងប្រមូលផ្តុំនូវ បទប្បញ្ញាត្តិស្តីពី​ពន្ធដារ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការប្រមូលពន្ធអាករ សម្រាប់ជាគុណប្រយោជន៍​ដល់​ថវិការដ្ឋ ដោយច្បាប់នេះ ក៏មានវិសាលភាព អនុវត្តលើការគ្រប់គ្រង់ប្រមូលពន្ធអាករគ្រប់ប្រភេទ ដែលបានចែងនៅក្នុងច្បាប់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm