កម្ពុជាមានបក្សនយោបាយចំនួន ១៨ឈរឈ្នោះបោះឆ្នោត ជាលទ្ធិប្រជាធិបតេយ្យពេញលេញ

2023/05/26 10:33:43 pm        416

ភ្នំពេញ៖ បណ្តាញសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន ១៨ ឈរឈ្នោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាលទ្ធិប្រជាធិបតេយ្យពេញលេញ បើធៀបទៅនឹងបណ្ដាប្រទេសបិតាប្រជាធិបតេយ្យនានា នៅលើពិភពលោក។

ស្របពេលស្ថាប័នរដ្ឋ គណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍គាំទ្រលើការបដិសេធ​មិនឱ្យគណបក្សនយោបាយចំនួនពីរឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ។ មានបណ្តាញសង្គមស៊ីវិល បានសម្តែងការគាំទ្រព្រមគ្នាទៅលើការអនុវត្តច្បាប់ដ៏ត្រឹមត្រូវសម្រាប់​ធានា​ដល់​ដំណើរការបោះឆ្នោតប្រកប​ដោយ​អព្យាក្រិត ​និងតម្លាភាព​។

លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា លើកឡើងថា បើទោះបីក្រោយការសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតគណបក្សនយោបាយទាំងពីរនោះឈរឈ្មោះបោះឆ្នោតក្តី ប៉ុន្តែវាឆ្លុះបញ្ចាំង​ពីលទ្ធិប្រជាធិបតេយ្យពេញលេញរបស់កម្ពុជា បើធៀបនឹងប្រទេសមហាអំណាច​ដែលជាបិតាប្រជាធិបតេយ្យមានត្រឹមគណបក្សនយោបាយពីរចូលរួមប្រកួតប្រជែង។

ជាមួយគ្នានេះ លោក សាខុន ប៉ូរិន ប្រធានសហព័ន្ធនិស្សិត​បញ្ញាវន្ត​ប្រជាធិបតេយ្យកម្ពុជា ដែលតែង​តាមដានការបោះឆ្នោតរៀងរាល់​អាណត្តិ​ ចាត់ទុកចំនួន ១៨គណបក្ស​នយោបាយឈរឈ្មោះ​ប្រកួតប្រជែង​រកសំឡេងឆ្នោតនេះ ​ជាចំនួនលើសលប់​ បើធៀបនឹង​អាណត្តិ​ទី៥ កាលពីឆ្នាំ២០១៣ មានចំនួនតែ៨គណបក្សនយោបាយ។

បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត ​នីតិកាលទី៧ ​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣​ ខែកក្កដាខាងមុខ មាន​គណបក្សនយោបាយចំនួន១៨ ​ត្រូវបាន គ.ជ.ប អនុញ្ញាត​ឲ្យឈរឈ្មោះប្រកួតប្រជែង ដែល​ចំនួននេះ​ប្រហាក់ប្រហែលនឹងចំនួនអំឡុងនីតិកាលទី៦៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm