ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​មនុស្ស​ ៦​នាក់​ក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក​

2021/05/10 05:19:30 pm        182

​អាមេរិក៖ នគរបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​៦​នាក់ ហើយ​បន្ទាប់មក​បាញ់សម្លាប់​ខ្លួនឯង ​នៅក្នុង​ពិធី​ខួបកំណើត​មួយ​ក្នុង​តំបន់ Colorado Springs កាលពី​ថ្ងៃអាទិត្យ។ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ឧទ្យាន​ផ្ទះ​ចល័ត ជាទី​ដែល​ក្រុម​គ្រួសារ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​ក្នុង​រថយន្ត​ចល័ត​មួយ​ដើម្បី​ធ្វើ​ពិធី​នេះ​។​

​ស្នងការ​នគរបាល​តំបន់ Colorado Springs បាន​និយាយ​ថា​ ជនសង្ស័យ​ជា​មិត្ត​ប្រុស​ម្នាក់​ក្នុងចំណោម​ជន​រងគ្រោះ​ជា​ស្ត្រី បាន​បើកបរ​រថយន្ត​ទៅកាន់​អគារ​ស្នាក់នៅ រួច​ដើរចូល ​និង​ចាប់ផ្ដើម​បាញ់​ស្រោច​លើ​មនុស្សនៅ​ក្នុង​ពិធីជប់លៀង​នោះ មុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង។ ​ទោះ​យ៉ាង​ណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ​នៅឡើយ​ទេ​។ ​ជន​រង​គ្រោះ​ទាំងអស់​សុទ្ធ​តែ​ជា​មនុស្ស​ពេញវ័យ ប៉ុន្តែ​មាន​កុមារ​មួយ​ចំនួន​ក៏​កំពុង​មាន​វត្តមាន ​នៅ​ក្នុង​រថយន្ត​ចល័ត​នៅ​ពេល​នេះ​ដែរ​។​ ​ចំណែក​អត្តសញ្ញាណ​របស់​ក្រុម​ជនរងគ្រោះ និង​ខ្មាន់​វាយប្រហារនៅ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​នៅឡើយ​ទេ​។

​ដោយឡែកកាលពី​រសៀល​ថ្ងៃ​សៅរ៍ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ ៣​នាក់​ត្រូវ​បាន​គេ​បាញ់​ឲ្យរង​របួស​នៅក្នុង​ទីលាន​ចតុរង្គ​ដ៏​មមាញឹក Times Square របស់ទីក្រុង New York ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នៅឡើយ​។ ​គួរ​រម្លឹក​ថា កាលពី​ខែ​មីនា មនុស្ស ​១០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ ​នៅ​ក្នុង​ហាង​លក់​គ្រឿងទេស​មួយ​នៅ​ទីក្រុង Boulder របស់​រដ្ឋ Colorado។ ក្រោយមក​ជនសង្ស័យ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់​ខ្លួន។ បច្ចុប្បន្ន​ប្រឈម​នឹង​បទចោទប្រកាន់​ឃាតកម្ម​ចំនួន​ ១០​ករណី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        680
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        404
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm