ក្រុមសេដ្ឋវិទូ៖ សិង្ហបុរី ប្រឈមនឹងហានីភ័យខ្ពស់ នៃឱនភាពសេដ្ឋកិច្ចក្នុងពេលមានភាពមិនច្បាស់លាស់ពីខាងក្រៅ​

2023/05/26 11:33:22 pm        273

​ក្រុម​សេដ្ឋវិទូ​វិស័យ​ឯកជន​មួយចំនួន និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រ​ទេ​សឹង្ហ​បុរី​ប្រឈម​នឹង​ហា​នី​ភ័យ​ខ្ពស់​នៃ​ការធ្លាក់​ចូលក្នុង​ឱនភាព​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី​២​ខណៈ​ភាព​ប្រឈម​នានា​ក្នុង​បរិស្ថាន​ខាងក្រៅ នៅតែ​បន្ត​។​

​ការលើកឡើង​ទាំងនេះ​កើតមានឡើង​បន្ទាប់ពី​ទិន្នន័យ​ផ្លូវការ​សម្រាប់​ត្រីមាស​ដំបូង​បានបង្ហាញ​ពី​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ ០,៤​ភាគរយ ពី​អំឡុងពេល​ ៣​ខែ​មុន បើ​ប្រៀបធៀប​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​តាម​រដូវ​កាលដែល​បានកែតម្រូវ​មូលដ្ឋាន​។​

​នេះ​កត់សំគាល់​ពី​ការផ្លាស់ប្តូរ​ពី​កំណើន​០,១ ភាគរយ ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២២ ដោយបាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ហា​នី​ភ័យ​នៃ​ឱនភាព​សេដ្ឋកិច្ច ដែល​ត្រូវ​បានកំណត់​ច្បាស់​ជាការ​ស្រុតចុះ​២​ត្រីមាស​ជាប់​គ្នា​។​

​ដំណាក់កាល​ចុងក្រោយ ប្រទេស​សិង្ហបុរី​បាន​ធ្លាក់ចូល​ក្នុង​ឱនភាព​សេដ្ឋកិច្ច នៅក្នុង​ត្រីមាស​ទី​២ នៅ​ឆ្នាំ​២០២០ នៅពេល​ជំងឺ​រាតត្បាត Covid-19 ធ្វើ​ឲ្យ​កំណើន​ពិភពលោក​ធ្លាក់ចុះ​។

​គិត​តាម​មូលដ្ឋាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សេដ្ឋកិច្ច​នៅតែ​ស្ថិតក្នុង​ការគ្រប់គ្រង​ជា​វិជ្ជមាន​ដោយមាន​កំណើន 0,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុន ចន្លោះ​ខែមករា និង​ខែមីនា ទោះបីជា​ធ្លាក់ចុះ​ច្រើនជាង​កំណើន​២,១ ភាគរយ ដែល​ត្រូវបាន​មើលឃើញ​កាលពី​ត្រីមាស​មុន​ក៍ដោយ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm