ប្រជាជនរដ្ឋ Minnesota ប្រារព្ធខួបការស្លាប់រយៈពេល ៣ឆ្នាំរបស់ George Floyd

2023/05/26 11:57:16 pm        571

​ដើម្បី​ប្រារព្ធ​ខួប ៣​ឆ្នាំ ចាប់តាំងពី​មាន​ឃាតកម្ម​លើ​លោក George Floyd ដោយ​នគរបាល​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ប្រជាជន​សហគមន៍ បានមក​ជួបជុំ នៅ​ទីលាន George Floyd ដែលជា​កន្លែងកើតហេតុ នា​វិថី​លេខ​៣៨ និង Chicago ដើម្បី​អុជ​ទៀន​កាន់ទុក្ខ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ អម​ជាមួយនឹង​ការ​ច្រៀង បួងសួង និង​បន្ត​ការអំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។​

​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​លោក Floyd ហើយ​សូម្បីតែ​អតីត​គ្រូបង្រៀន​ម្នាក់​មកពី​ទីក្រុង Houston បាន​ចូលរួម​ការអុជ​ទៀន​គោរព​នេះ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សហគមន៍​មូលដ្ឋាន George Floyd Global Memorial​។​

​អំឡុង​ព្រឹត្តិការណ៍ យប់​ថ្ងៃ​ព្រហស្បតិ៍ នៅឯ​វិថី​លេខ​៣៨ និង Chicago លោក Brian O'Hara បច្ចុប្បន្ន​ជា​មេ​នគរបាល​ក្រុង Minneapolis រដ្ឋ Minnesota និង​អតីត​ប្រធាន លោក Medaria Arradondo បាន​ចូលទៅក្នុង​ទីលាន George Floyd មួយ​ភ្លែត ដើម្បី​ចូលរួម​ការ​ប្រារព្ធ​យា់ង​ប្រុងប្រយ័ត្ន ដោយ​នាំ​ឲ្យ​មាន​កំហឹង​ពី​សមាជិក​មួយចំនួន​នៃ​សហគមន៍ ដែល​បាន​ប្រាប់​ពួកគេ​ថា «​មិន​ស្វាគមន៍​»​។ លោក O'Hara និង Arradondo បាន​សង្កេតមើល​ព្រឹត្តិការណ៍​ពីរ​បី​នាទី​មុនពេល​ចាកចេញ​ជាមួយគ្នា​។

​បុរស​ស្បែក​ខ្មៅ​លោក Floyd បាន​ស្លាប់​បន្ទាប់ពី​ក​របស់គាត់​ត្រូវបាន​ជង្គង់​របស់​មន្ត្រី​ម្នាក់ទៀត​សង្កត់ អំឡុងពេល​ចាប់ខ្លួន​។ ការសម្លាប់ Floyd បាន​បង្ក​ឲ្យ​មានការ​តវ៉ា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​លោក Derek Chauvin ជា​មន្ត្រី​ស្បែក​សម្នាក់​ដែល​បាន​លុតជង្គង់​លើក​របស់លោក Floyd ដែល​ជាប់​ខ្នោះ អស់​រយៈពេល​ជាង​ប្រាំបួន​នាទី ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធ​ពីបទ​មនុស្សឃាត​ក្នុង​ឆ្នាំ​២០២១​។ ដោយ​លោក Chauvin បាន​លុតជង្គង់​លើ​កញ្ចឹងក​របស់ Floyd ហើយ​មន្ត្រី​ពីរ​នាក់​ទៀត គឺ​លោក Thomas Lane និង​លោក J. Alexander Kueng ទប់​ជង្គង់ និង​គូទ​របស់លោក Floyd ដែល​បាន​អង្វរ​សុំ​ជីវិត​របស់ខ្លួន មុនពេល​សន្លប់​បាត់មាត់ឈឹង​។ មន្ត្រី​នៅ​កន្លែងកើតហេតុ ក៏ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ផងដែរ​៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm