ប្រជាជនបូលីវីបំផ្លិចបំផ្លាញព្រះវិហារ ដុតរូបសំណាកបព្វជិតគ្រិស្តសាសនា ចំពេលមានកំហឹងចំពោះការចោទប្រកាន់ពីបទរំលោភបំពាន​

2023/05/27 01:17:50 am        546

​ប្រជាជន​រាប់រយ​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ (​ទី​២៥ ខែឧសភា​) បាននាំគ្នា​ចេញមក​តាម​ដងផ្លូវ ក្នុងប្រទេស​បូ​លី​វី ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​លើ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ ដែល​បានធ្វើ​ឲ្យ​រំជើបរំជួល​ព្រះវិហារ​កាតូលិក​របស់​ប្រទេស​។​

​ដោយមាន​ការដុត​រូប​បព្វជិត​មួយអង្គ ក្រុមបាតុករ ដែល​ពោរពេញ​ដោយ​កំហឹង បាន​ប្រមូល​ផ្តុំគ្នា នៅ​ខាងក្រៅ​ព្រះវិហារ​ពីរ ក្នុង​ទីក្រុង La Paz ដើម្បី​ទាមទារ​រក​យុត្តិធម៌​។ បាតុករ​ទាំងនោះ បាន​កាន់​បដា​សរសេរ​ពាក្យ​ថា «​អ្នករំលោភ​» នៅ​ខាងក្រៅ​ព្រះវិហារ ហើយ​ខ្លះទៀត បាន​កាន់​បដា​ដែល​គំរាមកំហែង​សម្លាប់​ដោយ​មិនមាន​ការកាត់ទោស ចំពោះ​បព្វជិត ដែល​ត្រូវបាន​រកឃើញថា មានទោស​ពីបទ​រំលោភបំពាន​។​

​កំហឹង​ប្រឆាំងនឹង​ការចោទប្រកាន់​ពីបទ​រំលោភបំពាន ត្រូវបាន​បង្កឡើង​ដោយ​ការបោះពុម្ពផ្សាយ​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​បព្វ​ជាតិ​ជា​សមាជិក​ព្រះវិហារ​កាតូលិក នៅក្នុង​កាសែត​អេ​ស្ប៉ា​ញ El Pais (​អែល ប៉េ​អ៊ី​) ដែលមាន​ការសារភាព​ជាច្រើន​អំពី​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ នៅក្នុង​សាលារៀន​ដែល​គាត់​បាន​គ្រប់គ្រង​នៅ​ប្រទេស​បូ​លី​វី​។ មានការ​ចោទប្រកាន់ថា មន្ត្រី​ព្រះវិហារ បានដឹង​អំពី​ការរំលោភបំពាន​នេះ ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ណាមួយ​ឡើយ​។​

​ចាប់តាំងពី​ខែមេសា មនុស្ស​ប្រហែល ២០០​នាក់ បានចេញ​មុខមក​និយាយថា ពួកគេ​បាន​ទទួលរង​ការរំលោភបំពាន នៅក្នុង​សាលារៀន​ដែល​គ្រប់គ្រង​ដោយ​សាសនា នៅក្នុង​ប្រទេស​។ សមាជិក​បព្វជិត​នានា​បាន​និយាយថា ពួកគេ​នឹង​បង្កើត​គណៈកម្មការ​ចំនួន​ពីរ ដើម្បី​ស៊ើបអង្កេត​ការរំលោភបំពាន និង​ជួយ​ជនរងគ្រោះ​៕​

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        1
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm