ក្រុមគ្រួសារចង់បានចម្លើយ និងការចោទប្រកាន់ បន្ទាប់ពីមន្ត្រីបាញ់ក្មេងប្រុសអាយុ ១១ឆ្នាំ នៅរដ្ឋ Mississippi

2023/05/27 01:23:10 am        567

​គ្រួសារ​មួយ​នៅ​រដ្ឋ Mississippi កាលពី​ថ្ងៃ​ព្រហស្បតិ៍ (​ទី​២៥ ខែឧសភា​) បានទាមទារ​ឲ្យ​បណ្តេញ​មន្ត្រីនគរបាល​ចេញពី​ការងារ​និង​ត្រូវ​ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា ចំពោះ​ការបាញ់​ក្មេងប្រុស​អាយុ ១១​ឆ្នាំ​ម្នាក់ នៅពេលដែល​នគរបាល​បាន​ឆ្លើយតប ចំពោះ​ការហៅ​ទូរស័ព្ទ​រំខាន​របស់​កុមារ​នោះ​ឲ្យ​ទៅកាន់​ផ្ទះ​របស់គេ​។​

​មេធាវី​របស់​គ្រួសារ​ជនរងគ្រោះ លោក Carlos Moore បាន​និយាយថា ក្មេងប្រុស Aderrien Murry ដែល​បាន​ទូរស័ព្ទ​ទៅ​នគរបាល​តាម​ការ​ប្រាប់​របស់​ម្តាយ​ខ្លួន គឺ​ពុំមាន​កាន់​អាវុធ​ទេ និង​ធ្វើតាម​ការណែនាំ​របស់​ម​ន្ត្រី​ក្រុង Indianola លោក Greg Capers នៅពេលនោះ លោក Capers បាន​បាញ់​កុមារ​នោះ​ចំ​ដើមទ្រូង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ (​ទី​២០ ខែឧសភា​)​។​

​លោក Moore បាន​បន្ថែមថា ក្មេងប្រុស​នេះ បាន​ទូរស័ព្ទ​ទៅ​នគរបាល​ពី​ផ្ទះ បន្ទាប់ពី​ម្តាយ​របស់គេ​ឈ្មោះ​លោកស្រី Nakala Murry ត្រូវបាន​បុរស​ម្នាក់​គំរាមកំហែង នៅវេលា​ម៉ោង ៤​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) ប៉ុន្តែ​លោក Capers បានធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់តែ​រាលដាល​ឡើង ។ យោងតាម​សារព័ត៌មាន ABC News ដោយ​ដកស្រង់​សម្តី​លោកស្រី Murry បាន​ឲ្យ​ដឹងថា បុរស​នោះ​គឺជា​ឪពុក​របស់​ក្មេងប្រុស​រងគ្រោះ​។​

​លោក Moore បាន​និយាយថា​៖ «​យើង​កំពុង​ទាមទារ​យុត្តិធម៌​។ ក្មេងប្រុស​ស្បែក​ខ្មៅ​អាយុ ១១​ឆ្នាំ​ម្នាក់ នៅក្នុង​ទីក្រុង Indianola នឹង​បាត់​បង់ជីវិត បើ​គេ​ខិត​ចូលទៅ​បន្តិចទៀត​។ គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​គ្រប់យ៉ាង គឺ​ត្រឹមត្រូវ​»​។​

​យោងតាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា ក្មេងប្រុស Murry ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Mississippi ដើម្បី​ព្យាបាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញ កាលពី​ថ្ងៃ​ពុធ (​ទី​២៤ ខែឧសភា​)​។​

​នាយកដ្ឋាន​នគរបាល មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ តែ​សារព័ត៌មាន CNN បាន​រាយការណ៍​ថា ការិយាល័យ​ស៊ើបអង្កេត​រដ្ឋ Mississippi កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm