សម្ដេចតេជោ បញ្ជាឱ្យក្រុមការងារឆ្លាក់ទុកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅវិមាន ឈ្នះ ឈ្នះ​

2023/05/27 01:29:45 am        563

ភ្នំពេញ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​រៀបចំ​ឆ្លាក់​ទុក​នូវ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​វិមាន ឈ្នះ ឈ្នះ ដូច​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កំពុង​រៀបចំ​ឆ្លាក់​នោះដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ណែនាំ​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ក៏ដូចជា​ផ្តល់នូវ​ដំបូន្មាន​មួយចំនួន​ជូន​ដល់​កីឡាករ​កីឡាការិនី អាស៊ាន​ប៉ា​រ៉ា​ហ្គេម មុនពេល​ចូលរួម​ប្រកួត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នា​នៅ​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៣ នេះ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ គឺ​បាន​បន្សល់ទុក​នូវ​រឿងរ៉ាវ​ល្អ​ច្រើនណាស់​ជា​ប្រវត្តិសាស្ដ្រ​ដែល​ត្រូវ​កត់ត្រា​ទុក ឬ​ឆ្លាក់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្វែងយល់​ពីអ្វី​ដែល​ខ្មែរ​ធ្វើបាន​នា​ជំនាន់​នេះ​។

​សូមជម្រាបថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​រៀបចំ​ជា​លើកដំបូង​នៅ​កម្ពុជា ត្រូវបាន​សម្ដេច​តេ​ជោ​ផ្ដល់​អនុសាសន៍​ឱ្យ​ឆ្លា​ក់លើ​ផ្ទាំងសិលា​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ទុកជា​តឹកតាង និង​អំណះអំណាង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​រុងរឿង​ល្បីល្បាញ​របស់​កម្ពុជា សម្រាប់​កូនចៅ​គ្រប់​ជំនាន់ គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស បានឃើញ​បានដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ​។ ជាមួយគ្នានេះ នៅថ្ងៃនេះ​សម្ដេច​តេ​ជោ ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​ឆ្លាក់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​នេះ​នៅ​វិមាន ឈ្នះ ឈ្នះ​ផងដែរ​។

​ការ​ឆ្លាក់​នេះ ក្រៅតែពី​ការ​ឆ្លាក់​នូវ​អត្ថន័យ និង​ពាក្យស្លោក​នានា​ដែល​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម អត្ត​ព​លិ​ក​ឆ្នើមៗ​របស់​កម្ពុជា​ដែលមាន​ស្នាដៃ​លេចធ្លោ​ក្នុង​ព្រឹត្តិការ​ណ៍ហើយ​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ផ្នែក​កីឡា ក៏​នឹងត្រូវ​ឆ្លាក់​ទុក​លើ​ផ្ទាំងសិលា​នៅ​វិមាន​ឈ្នះ​-​ឈ្នះ​ផងដែរ​៕ អត្ថបទ​៖ វ៉ន ដា​រ៉ា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm