លោក ត្រាំ និយាយចំអកឲ្យលោក DeSantis ចំពោះពិន្ទុការស្ទង់មតិ ដោយហៅការដោះស្រាយជាមួយក្រុមហ៊ុន Disney ថាមានភាពរញ៉េរញ៉ៃ​

2023/05/27 02:41:17 am        522

​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​និយាយ​ចំអក​ឲ្យ​អភិបាលរដ្ឋ Florida លោក Ron DeSantis ដោយ​ហៅ​លោក​ថា​ដេ​សាំង​ទី​ម៉ូ​នៀ​ស និង​បាន​និយាយ​ចំអក​ពី​ចំនួន​អ្នកគាំទ្រ​របស់លោក​ក្នុង​ការស្ទង់មតិ​នៅតាម​វីដេអូ ដែល​បានដាក់​ចូលទៅក្នុង​បណ្តាញ Truth Social កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក​ត្រាំ បាន​និយាយថា ការដោះស្រាយ​ជម្លោះ​ផ្លូវច្បាប់​របស់លោក DeSantis ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Disney ថា​មាន​ភាព​រញ៉េរញ៉ៃ ហើយ​បញ្ហា​នោះ​លោក​មានបំណង​បង្ហាញ​ព័ត៌មាន​មិន​ពិត​ថា​លោក​ជា​មនុស្ស​រឹង​រុស​បែបណា​។​

​អភិបាលរដ្ឋ Florida លោក Ron DeSantis បានធ្វើ​ឲ្យ​ច្របូកច្របល់​ក្នុងការ​តតាំង​ដ៏​ស្វិតស្វាញ​ជាមួយ​ក្រុមហ៊ុន Walt Disney Co ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន នៅពេលដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ បាន​រិះគន់​សេចក្តីស្នើច្បាប់​រដ្ឋ លើ​ការកំណត់​អត្តសញ្ញាណ​ភេទ និង​បាន​ផ្សព្វផ្សាយ​ចំពោះ​ការគ្រប់គ្រង​សេវា​ទីក្រុង នៅ​សួនច្បារ​នានា​របស់ខ្លួន​។ យុទ្ធនាការ​ប្រធានាធិបតី​ដែល​គ្មាន​បទពិសោធ​របស់លោក DeSantis កំពុង​បោះជំហាន​ឆ្ពោះទៅមុខ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ចាប់ផ្តើម​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ស្មុគស្មាញ នូវ​ព្រិ​ត្តិ​ការណ៍​ដែល​បានធ្វើ​ឲ្យ​មានការ​ចំអក​ពី​គូប្រជែង​របស់លោក និង​មន្ទិលសង្ស័យ​ជាថ្មី​អំពី​សមត្ថភាព​របស់លោក ជា​បេក្ខជន​របស់​ប្រទេស​នេះ​។

​អ្នករៀបចំ​យុទ្ធនាការ​របស់លោក​បាន​និយាយថា អភិបាលរដ្ឋ Florida នឹង​ថ្លែង​សុន្ទរកថា និង ចាប់ផ្តើម​ការជជែក​ផ្សេងៗ​នៅក្នុង​រយៈពេល​៤​ថ្ងៃ នៅ​ទូទាំង​ទីក្រុង​និង​ក្រុង​ចំនួន​១២ ចាប់ពី​ថ្ងៃទី​៣០ ខែ ឧសភា ដល់​ថ្ងៃទី​២ ខែមិថុនា​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm