ស្រីលង្កាមានទំនុកចិត្ត ក្នុងការបំពេញតាមកាលកំណត់ នៅខែកញ្ញា សម្រាប់កិច្ចពិភាក្សាបញ្ហាបំណុល

2023/05/27 03:55:51 am        551

មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃសុក្រ (ទី២៦ ខែឧសភា) ប្រទេសស្រីលង្កា មានទំនុកចិត្ត ក្នុងការបំពេញតាមកាលកំណត់ នៅខែកញ្ញា ក្នុងការបញ្ចប់កិច្ចពិភាក្សារៀបចំរចនាសម្ព័ន្ធបំណុលជាមួយម្ចាស់បំណុល ខណៈដែលប្រទេសកំពុងរួបរឹតដោយបំណុលមយយនេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប្រទេសស្រីលង្កា ដែលបានខកខានសងបំណុលបរទេសរបស់ខ្លួនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ កាលពីខែមេសាឆ្នាំមុន ដោយសារទុនបម្រុងបរទេសនៅសល់តិចតួចបំផុត កំពុងពិភាក្សាជាមួយក្រុមម្ចាស់បំណុល និងម្ចាស់បំណុលទ្វេភាគីនានា ក្នុងនោះ រួមមានទាំងប្រទេសចិន ជប៉ុន និងឥណ្ឌា ដើម្បីដាក់បំណុលរបស់ខ្លួនឲ្យស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព និងផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច ដែលកំពុងតែយ៉ាប់យ៉ឺន។

ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ បាននិយាយថា ប្រទេសស្រីលង្កា គួរតែអាចបញ្ចប់ការចរចាររៀបចំរចនាសម្ព័ន្ធឡើងវិញ នៅខែកញ្ញា ឬយូរបំផុត ក្នុងខែវិច្ឆិកា ដោយលោកបន្ថែមថា ការចរចាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។

ស្រីលង្កាទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារអាមេរិកពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬIMF នៅក្នុងខែមីនា ហើយប្រទេសនេះកំពុងកំណត់គោលដៅនៃការបញ្ចប់កិច្ចពិភាក្សាអំពីបំណុលឲ្យស្របទៅនឹងការពិនិត្យឡើងវិញលើកដំបូងរបស់កម្មវិធី ដែលត្រូវបានរំពឹងទុក ក្នុងខែកញ្ញា។

ប្រទេសស្រីលង្កាជំពាក់បំណុលចំនួន ៧,១ពាន់លានដុល្លារអាមេរិក សម្រាប់ការខ្ចីទ្វេភាគី ដោយជំពាក់ចិន ៣ពាន់លានដុល្លារ ឥណ្ឌា ១,៦ពាន់លានដុល្លារ និងជំពាក់ បំណុលចំនួន ២,៤ពាន់លានដុល្លារ ចំពោះ Paris Club ជាក្រុមប្រទេសម្ចាស់បំណុល។

រដ្ឋាភិបាល ក៏ត្រូវចរចាឡើងវិញនូវបំណុលជាង ១២ពាន់លានដុល្លារ ក្នុងមូលបត្របំណុលអឺរ៉ូ ជាមួយម្ចាស់បំណុលឯកជន នៅបរទេស និង ២,៧ពាន់លានដុល្លារលើកម្ចីពាណិជ្ជកម្មផ្សេងទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm