ប្រទេសហូឡង់កំពុងពិចារណាយ៉ាងហ្មត់ចត់ចំពោះការបញ្ជូនយន្តហោះ F-16 ទៅឲ្យអ៊ុយក្រែន

2023/05/27 03:54:16 pm        91

ហូឡង់ ៖ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយកាលពីថ្ងៃសុក្រទី២៦ ខែឧសភាថា ប្រទេសហូឡង់​កំពុងពិចារ​ណាយ៉ាងហ្មត់ចត់ ក្នុងការបញ្ជូនយន្តហោះប្រយុទ្ធF-16 ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែពុំទាន់បាន​ធ្វើការសម្រេច​ចិត្តចុងក្រោយ​ណាមួយនៅឡើយ។ កាលពីដើមសប្តាហ៍នេះ ប្រទេសហូឡង់ បាននិយាយថា ខ្លួនមានបំណងចាប់ផ្តើមការ​បណ្តុះបណ្តាល​អាកាសយានិកអ៊ុយក្រែនក្នុងការប្រើប្រាស់យន្តហោះ F-16 ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ 

នៅពេលត្រូវបានសួរថាតើប្រទេសហូឡង់នឹងបញ្ជូនយន្តហោះប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែនឬទេ លោក Rutte បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា ពុំមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយ ប៉ុន្តែលោកបាននិយាយថាប្រសិនបើអ្នកចាប់ផ្តើមបណ្តុះបណ្តាល វាប្រាកដណាស់ថា រឿងអ្វីៗអ្នកកំពុងតែ​ពិចារណាយ៉ាងហ្មត់ចត់។ លោក Rutte និយាយថា ការសម្រេចចិត្តណាមួយក្នុងការបញ្ជូនយន្តហោះ F-16 វាអាស្រ័យលើការយល់ព្រមពីសហរដ្ឋអាមេរិក​ដើម្បីធ្វើដូច្នេះ។ យោងតាមតួលេខពីក្រសួងការពារជាតិហូឡង់បានឲ្យដឹងថា ប្រទេសហូឡង់បច្ចុប្បន្នមានយន្តហោះF-16 ដែលធ្វើប្រតិបត្តិការចំនួន២៤គ្រឿង ដែលនឹងបញ្ចេញជាដំណាក់កាលនៅពាក់កណ្តាលឆ្នាំ២០២៤ ហើយ​យន្តហោះ១៨គ្រឿងផ្សេង​ទៀត​បច្ចុប្បន្នកំពុងដាក់លក់ ដែលក្នុងចំណោមនេះ ១២គ្រឿងត្រូវបានលក់ជា​បណ្តោះអាសន្ន។ កាលពីថ្ងៃសុក្រទី១៩ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែន​ឲ្យចេះប្រើប្រាស់យន្តហោះ F-16 ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធានាដល់លោកBiden ថា យន្តហោះនឹងមិនត្រូវបាន​ប្រើប្រាស់ដើម្បីឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ីឡើយ។ ប្រទេសលោកខាងលិចនិយាយថា ខ្លួនមានបំណងជួយអ៊ុយ​ក្រែនវាយឲ្ររុស្ស៊ីបរាជ័យ ប៉ុន្តែបានទទូចដដែលៗថាខ្លួនមិនចង់បង្កការប្រឈមមុខដាក់គ្នាដោយផ្ទាល់​រវាងសម្ព័ន្ធមិត្ត​យោធាណា​តូគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយរុស្សីនោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm