រុស្ស៊ីវាយប្រហារគ្លីនីកអ៊ុយក្រែនបម្លាប់មនុស្ស២នាក់ និងរបួស៣០នាក់ អាមេរិកសន្យាផ្តល់ជំនួយបន្ថែម

2023/05/27 04:15:55 pm        146

រុស្ស៊ី ៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើគ្លីនីកមួយកន្លែងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ភាគខាងកើត កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរងរបួស៣០នាក់។ វីដេអូបានបង្ហាញអគារដែលត្រូវបានបំផ្លាញ ដោយមានផ្សែងខ្មៅហុយចេញពីអគារ ហើយក្រុមបុគ្គលិកសង្គ្រោះ​កំពុងសំឡឹងរកជនរងគ្រោះ។

ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ដែលថា ទាហានរបស់ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបានបដិសេធការដាក់គោលដៅលើជនស៊ីវិលដោយចេតនា ទោះបីជាខ្លួនបានទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីការវាយលុករយៈពេល១៥ខែមកនេះក៏ដោយ។ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានវាយរុញច្រានការប្រយុទ្ធយ៉ាងខ្លាំងដំបូងរបស់រុស្ស៊ីនៅខ្សែសមរភូមិមុខ ដែលបានផ្លាស់ប្តូរតិចតួច​ចាប់តាំងពីរដូវស្លឹកឈើជ្រុះកន្លងទៅនេះ។ ការវាយលុកនៅនិទាឃារដូវរបស់អ៊ុយក្រែនដែលពុំបានរំពឹងទុកជាមុនខ្ពស់នោះ ពុំទាន់បានលេញចេញជារូបរាង​នៅឡើយ​ ទោះបីជាមានលំហូរសព្វាវុធផ្គត់ផ្តង់ដោយសម្ព័ន្ធយោធាណាតូក៏ដោយ។ នៅក្នុងកិច្ចប្រជុំរបស់សម្ព័ន្ធមិត្តសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា រុស្ស៊ីត្រូវតែបរាជ័យ​វាពិតជាច្បាស់លាស់ថា វាពុំអាចបញ្ឈប់ជម្លោះបាននោះទេ។ ដូច្នេះប្រសិនបើរុស្សីគ្រាន់តែគិតថាខ្លួនអាចទទួលជោគជ័យដោយការប្លន់យកទឹកដីរបស់អ៊ុយក្រែន វានឹងពុំជោគជ័យ​នោះទេជាមួយគំនិត និងការប៉ុនប៉ងនេះ។ ហើយនេះគឺជាមូលហេតុដែលយើងកំពុងផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែនដរាបណាវានៅតែការចាំបាច់។ រុស្សីត្រូវតែដកកងទ័ពចេញ នេះហើយជាមូលដ្ឋានសម្រាប់សន្តិភាព។ នៅក្នុងទីក្រុងគីវ សមាជិកព្រឹទ្ធសភាគណបក្សសាធារណៈរដ្ឋលោក Lindsey Graham បានអង្គុយពិភាក្សាជាមួយមេដឹកនាំ អ៊ុយក្រែនកាលពីថ្ងៃសុក្រ និងបានសន្យាការជួយគាំទ្ររបស់អាមេរិកសម្រាប់ប្រទេសរបស់លោក។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm