សម្តេចតេជោ៖អ្នកខ្លះប្រើប្រាស់មិនប្រជាធិបតេយ្យចង់បានអំណាចដោយអំពាវនាវឲ្យបរទេសចាប់សម្តេច

2023/05/27 04:45:58 pm        52

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបឌឺដងឲ្យបុគ្គលមួយក្តាប់ តូចដែល​បច្ចុប្បន្នកំពុងរត់ចោលស្រុកនោះថា បានប្រើប្រាស់វិធីសាស្រ្តមិនមែនប្រជាធិបតេយ្យ ដោយ តែងតែធ្វើការ​អំពាវនាវ​ម្តងហើយម្តងទៀតចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងអង្វរឲ្យបរទេសខ្លះចាប់សម្តេចតេ ជោតាមរយៈវិធីផ្សេងជាដើមនោះ។

ក្នុងឱកាសអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រ ចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរ ចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់ នាព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានអ្នកខ្លះបាននិយាយជារឿយៗថា សម្តេចខិតខំការពារ​អំណាច ប៉ុន្តែសម្តេចបានចោទសួរទៅក្រុមទាំងនោះវិញថា ខណៈដែលសម្តេចកំពុងការពារអំណាច​ដែលទទួលបាន​ដោយប្រជាពលរដ្ឋបោះឆ្នោតជូន ហេតុអ្វីបានជាពួកអ្នកឯងចង់ដណ្តើមអំណាចនេះ ដោយប្រើវិធីសាស្រ្តមិនមែន​ប្រជាធិបតេយ្យទៅវិញ?

​ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថា សម្តេចនឹងខិតខំស្រាវជ្រាវ​ឲ្យដល់​ឬសគល់​ចំពោះប្រភព ឬអ្នកដែលជួយឧបត្ថម្ភលុយសម្រាប់ឲ្យមានការបោះបោប្រឆាំង នឹងរាជរដ្ឋាភិបាលតាម​វិធីសាស្រ្តផ្សេងៗនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់បន្ថែមទៀតថា« សូមមិត្តភ័ក្រ ផ្តល់លុយផ្តល់កាក់សម្រាប់​ធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលបែបនេះសូមធ្វើដកខ្លួនថយ ខណៈករណីនេះសម្តេច នឹងធ្វើការស្រាវជ្រាវឲ្យដល់​ឬសគល់ថាតើបានលុយទាំងនោះបានពីណាមក ដើម្បីហ្វឹកហាត់របៀបហ្នឹង(របៀប ធ្វើចលនានាដែលប្រឆាំង​ដល់រាជរដ្ឋាភិបាល) យើងមិនអាចបណ្តែតបណ្តោយឲ្យប្រទេសមួយត្រូវបំផ្លាញ នោះបានឡើង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm