សាលសម្រាប់ប្រកួតកីឡាជនពិការ ក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក បានរៀបចំខ្លះៗហើយ

2023/05/27 06:25:42 pm        168

ភ្នំពេញ ៖ នៅសល់តែ០៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងចូលមកដល់ មានការសង្គេតឃើញថា មានការរៀបចំជាបណ្តើរៗហើយ ចំពោះទីតាំងដែលត្រៀមមានការប្រកួតកីឡាជនពិការ នៅតាមគោលដៅនីមួយដែលត្រូវបានកំណត់សម្រាប់ការប្រកួតលើវិញ្ញាសារកីឡាផ្សេងៗគ្នា ។

ទិដ្ឋភាពជារួមនៅពហុកីឡាដ្ឋានជាតិអូរឡាំពិក នៅព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣នេះ ឃើញថា សាលសម្រាប់​ការប្រកួតកីឡាជនពិការ ដែលស្ថិតក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំរួចរាល់នូវផ្នែកមួយចំនួនហើយ ហើយផ្នែកមួយចំនួនទៀត ក៏កំពុងបន្តជួសជុលតុបតែងកែលម្អរដើម្បីរៀបចំអោយមានសោភ័ណ្ឌភាពផងដែរ ។

តាមការអោយដឹងពីក្រុមការងារផ្នែកសម្របសម្រួល និងរៀបចំនៅក្នុងសាល បានប្រាប់អោយដឹងថា ៖ ការរៀបចំអោយបានរៀបរយ១០០ភាគរយនោះ គឺនឹងធ្វើឡើងនៅពេលជិតគៀកដល់ថ្ងៃ នៃការប្រកួតតែម្តង ដោយក្រុមការងារតាមផ្នែកនីមួយៗនឹងរៀបចំព្រមៗគ្នាតែម្តង ។

ពួកគាត់បន្តថា ក្នុងនោះដែរបន្ទប់សម្រាប់ការទទួលក្រុមកីឡាករកីឡាការនីមក​ពីតាមបណ្តាប្រទេស​ដែលចូលរួមក្នុង​ការប្រកួត ក៏បាននឹងកំពុងដំណើរការរៀបចំអោយបានស្អាតល្អផងដែរ ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ និងសម្ភារះ​មួយចំនួន សម្រាប់ទទួលពួកគាត់ ដែលអាចអោយពួកគាត់ឈប់សម្រាកបាននៅពេលត្រូវរងចាំការប្រកួត ឬក្រោយ ចប់ការប្រកួតជាដើមនោះ ។

សូមបញ្ជាក់ថា ៖ សម្រាប់តែនៅក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក មានការប្រកួតកីឡាជនពិការ លើវិញ្ញាសារកីឡា Blind Football និងវិញ្ញាសារ Goalball ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        79
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        99
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm