កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅដំណើរការយឺតយ៉ាវដើម្បីចាកចេញ បន្ទាប់ពីការបន្ថែមពេល

2023/05/27 06:40:07 pm        62

អន្តរជាតិ ៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងមួយអនុញ្ញាតឲ្យមានការនាំ​ចេញ​គ្រាប់ធញ្ញជាតិនិងជីក្នុងពេលសង្គ្រាមប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនពុំទាន់​បានបន្តប្រតិបត្តិការ​ពេញលេញនៅឡើយ បន្ទាប់ពីបានផ្អាកដំណើរការ នៅមុនការសម្រេចចិត្តរបស់រុស្ស៊ីកាល​ពីសប្តាហ៍មុនដើម្បីបន្ថែម​ពេលកិច្ចព្រមព្រៀងនេះ។

អង្គការសហប្រជាជាតិ បាននិយាយថា កិច្ចព្រមព្រៀងដែលគេហៅថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ សម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសទួរគីកាលពីខែកក្កដាកន្លងទៅជាមួយ រុស្ស៊ី និងអ៊ុយក្រែន ដើម្បីព្យាយាមបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកល ដែលបានធ្លាក់ចុះធ្ងន់ធ្ងរដោយការវាយលុករបស់ទីក្រុង​មូស្គូលើ​អ៊ុយក្រែនគ្របដណ្តប់លើកំពង់ផែចំនួន៣ ប៉ុន្តែគ្មាននាវាណាមួយត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់កំពង់ផែ Pivdennyi ឡើយចាប់តាំងពីថ្ងៃទី២៩ ខែមេសា។

អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការថា អង្គការពិភពលោកមួយនេះ និងប្រទេសទួរគី កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីទាំងអស់ក្នុងគោលបំណងបន្តប្រតិបត្តិការពេញលេញ និងដកចេញនូវឧបសគ្គ ដែលរារាំងប្រតិបត្តិការនិងកម្រិតទំហំនៃគំនិតផ្តួចផ្តើមនេះ។

ប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃអង្គារពីការកាត់ផ្តាច់កំពង់ផែ Pivdennyi ទាំងស្រុងចេញពី​កិច្ចព្រម​ព្រៀង​សមុទ្រខ្មៅ ខណៈរុស្ស៊ី បានត្អូញត្អែថា ខ្លួនមិនអាចនំាចេញសារធាតុអាម៉ូញាក់តាមរយៈបំពង់បង្ហូរទៅកាន់កំពង់ផែ Pivdennyi នៅក្រោមកិច្ចព្រមព្រៀងនេះបាននោះទេ។

អង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងសមុទ្រខ្មៅ បានផ្តល់ឱកាសសម្រាប់ការនាំចេញជី រួមទាំងសារធាតុអាម៉ូញាក់ ប៉ុន្តែពុំមានការនាំចេញបែបនោះទេរហូតមកដល់ពេលនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm