ក្រសួងនឹងជួយពង្រីការដាំបន្លែក្នុងផ្ទះសំណាញ់ ដល់កសិករនៅស្រុកសូត្រនិគម តាមរយៈគម្រោងមួយចំនួន

2023/05/27 06:50:43 pm        107

សៀមរាប៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់​ប្រជា​កសិករនៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ ហើយ​ក្រសួងនឹង​ជួយគាំទ្រ តាមរយៈគម្រោង និងផែនការមួយចំនួន ។

នៅក្នុង​សំណេះសំណាលជាមួយម្ចាស់កសិដ្ឋាន និងប្រជាសហគមន៍ដាំបន្លែ ក្នុងភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ម្ចាស់កសិដ្ឋាន និងប្រជាសហគមន៍នៃបណ្តុំអាជីវកម្មបន្លែ ត្រូវសហការគ្នាខិតខំបន្ថែមទៀត ផលិតបន្លែទៅតាមតម្រូវការទីផ្សារ កុំឲ្យលើសពីផែនការផលិតនាំតែ ខាតបង់ពេលវេលា ថវិកា និងធ្លាក់ថ្លៃ ។

ឯកឧត្តម បន្តថា ប្រជាកសិករដែលដាំបន្លែក្នុងផ្ទះសំណាញ់ ត្រូវសហការជាមួយមន្ទីរ ដៃគូពាក់ព័ន្ធ ដើម្បីសិក្សាពី​បច្ចេកទេស ពូជ និងពិនិត្យទៅលើព័ត៌មានកសិកម្ម ឱ្យទាន់ពេលវេលា ដោយភ្ជាប់ជាមួយផែនការច្បាស់លាស់ ដើម្បីផលិតបានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារទទួលបានតម្លៃខ្ពស់ ធានាបានប្រសិទ្ធភាព និងនិរន្តរភាព​សេដ្ឋកិច្ច ក្នុងការជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះការងារដាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់នេះ ក្រសួងក៏មានគម្រោងជួយដល់​កសិករផងដែរ គឺការផ្ដល់នូវប្រាក់កម្ចីដល់កសិករ ក្នុងអត្រាការប្រាក់ទាប ឬស្ទើរមិនយកការប្រាក់ ឲ្យពលរដ្ឋសាងសង់​ផ្ទះសំណាញ់ ចំពោះការបង់រំលោះវិញ នៅពេលកសិករប្រមូលផល ហើយប្រាក់នោះបន្តយកទៅផ្ដល់ឲ្យកសិករផ្សេងៗ សាងសង់ផ្ទះសំណាញបន្ថែមទៀត ។

ប្រជាពលរដ្ឋនៅស្រុកសូត្រនិគម បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងរបស់ក្រសួងកសិកម្មនេះ ព្រោះពួកគាត់ពេញ​ចិត្ត​នឹងការដាំបន្លែក្នុងផ្ទះសំណាញ ដែលកំពុងមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយក៏​ជាឱកាសនាំទៅកាន់ទីផ្សារអន្តរជាតិ ។

គួរបញ្ជាក់ថា បច្ចុប្បន្នការដាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញនៅកម្ពុជា កំពុងមានការផុលផុសច្រើននៅទូទាំងប្រទេស ខណៈទីផ្សារកំពុងមានតម្រូវការច្រើន រួមទាំងមានតម្លៃគួរសម ធ្វើឲ្យកសិករអ្នកដាំ ទទួលបានផលចំណេញច្រើន ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm