West Brom​ ធ្លាក់​ពី Premier League លើក​ទី​៥ ក្រោយ​ចាញ់​នៅផ្ទះ Arsenal យប់មិញ​

2021/05/10 06:06:02 pm        138

បាល់ទាត់៖ ក្រុម West Bromwich Albion ត្រូវបាន​កាត់​ចេញពី​ក្របខណ្ឌ​កំពូល English Premier League ជា​លើក​ទី៥ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ក្រោយ​បរាជ័យ​នៅ ៣-១ នៅ​ទឹកដី​កាំភ្លើង​ធំ Arsenal យប់មិញ​។

​​មុន​ប្រកួត​នេះ​ក្រុម​របស់លោក Sam Allardyce ​បានដឹង​ទៅហើយ​ថា ​ក្តីសង្ឃឹម​តិច​ណាស់​ដែល WBA អាច​បន្ត​នៅ Premier League មួយ​រដូវ​កាល​ទៀត ហើយ​បន្ទាប់ពី​បរាជ័យ​នេះ​ក៏បាន​បញ្ជាក់​ច្បាស់​ថា WBA ត្រូវបាន​កាត់ចេញ​ដោយមាន ១០ពិន្ទុ​ពី​តំបន់​សុ​វត្តិភាព​ខណៈ​នៅសល់តែ ៣ប្រកួត​ទៀត​ចប់​រដូវ​កាល​។ ​​Emile Smith Rowe ស៊ុត​បើក​ការនាំ​មុខ​ឲ្យ Arsenal មុន​នៅ​នាទី​ទី២៩ មុនពេល​ដែល Nikolas Pepe បន្ថែម ១​គ្រាប់​ទៀត​នៅ​នាទី​ទី៣៥​។

​​ចូល​វគ្គ​ទី២ West Brom​ ក៏​តប​បាន​ ១​គ្រាប់​វិញ​ដោយ Costa Pereira នាទី​ទី៦៧ តែ Willian ​ជា​អ្នកធានា​ ៣ពិន្ទុ​ឲ្យ Arsenal នៅ​នាទី​ទី៩០​។ ​​ជ័យជំនះ​នេះ​ក៏បានផ្តល់​ក្តីសង្ឃឹម​តិចតួចស្តួចស្តើង​សំរាប់ Arsenal ក្នុងការ​ស្វែងរក​កៅអី​នៅ Europa League ផងដែរ​ដោយ​កំពុង​ឈរ​លេខ៩ មាន ៥២ពិន្ទុ​ដេញ​ពីក្រោយ​ក្រុម​លេខ៥ West Ham ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        133
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        146
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm