រដ្ឋមន្ដ្រីក្រសួងការងារ លើកឡើងពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុន/ក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី

2023/05/27 09:41:57 pm        119

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន ១៩,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៨១ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលជាបេសកកម្មចុះជួបកម្មករនិយោជិតជុំទី២របស់សម្ដេចតេជោ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថារាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីវឌ្ឍនភាពក្នុងការដោះស្រាយជូនកម្មករនិយោជិត នៅមុនពេល និងក្រោយពេលជួបសំណេះសំណាលជាមួយសម្ដេចតេជោ។

បច្ចុប្បន្ននេះ កម្មករនិយោជិតបានទទួលរួចហើយនូវប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ ហើយក៏បានទទួលប្រាក់បំណាច់អតីតភាពការងារថ្មីក្នុង១ឆ្នាំ២លើក ដោយលើកទី១នៅឆមាសទី១ និងលើកទី២នៅឆមាសទី២។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានបន្តទៀតថា មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវបង់ថ្លៃទឹក ថ្លៃភ្លើងដែលមានតម្លៃថ្លៃតាមរយៈម្ចាស់ផ្ទះជួល ប៉ុន្តែក្រោយពេលជួបសម្តេចតេជោ កម្មករនិយោជិតទទួលបានការតបណ្តាញទឹកស្អាត និងបណ្តាញភ្លើងដោយផ្ទាល់ពីរដ្ឋាករទឹក និងអគ្គិសនីកម្ពុជាក្នុងតម្លៃសមរម្យ។ ចំពោះថ្លៃឈ្នួលផ្ទះ មុនពេលជួបសម្តេចតេជោ កម្មករនិយោជិតត្រូវជួលផ្ទះតាមតម្លៃទីផ្សារ ប៉ុន្តែក្រោយពេលជួបសំណេះសំណាល សម្តេចតេជោបានសុំឱ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃជួល។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងពីការរក្សាភាពសុខដុមរមនាក្នុងរោងចក្រ សហគ្រាស ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែណែនាំឱ្យប្រែក្លាយរោងចក្រ សហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្តមួយ។ រោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងទទួលយកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិវាទការងារ ដោយបានខិតខំដោះស្រាយវិវាទការងារតាំងពីដំបូងឱ្យបានឆាប់រហ័ស ដោយអនុវត្តគោលការណ៍ឈ្នះ-ឈ្នះ និងខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ មិនត្រូវទុកឱ្យវិវាទការងារណាមួយរីករាលដាលពីតូចទៅធំជាដាច់ខាត៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        25
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        232
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm