រោងម៉ាស៊ីនកិនស្រូវត្រូវទិញស្រូវក្នុងតម្លៃសមរម្យពីកសិករដើម្បីផលចំណេញពីគ្រប់ភាគី

2023/05/27 10:36:58 pm        188

ព្រៃវែង ៖ ដើម្បីចូលរួមចំណែកដល់វិស័យស្រូវអង្ករនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ​និងកសិកម្មតែងតែផ្តល់នូវហិញ្ញប្បទាន​ក្នុងអត្រាការ​ប្រាក់សមរម្យ​ទៅផ្នែកឯកជន ជាពិសេសផ្តល់ជូនទៅដល់ ម្ចាស់រោងម៉ាស៊ីនកិនស្រូវតាមបណ្តាខេត្ត យកធ្វើដើមទុនដើម្បីជួយប្រមូលទិញស្រូវពីប្រជាកសិករ សហគមន៍កសិកម្ម ក្នុងការរក្សា​បាននូវតម្លៃ​សមរម្យ កាត់បន្ថយការនាំចេញ ដោយងាកមកកែច្នៃអោយអស់ពីលទ្ធភាព។

លោក ឈិត ប៊ុនថន ម្ចាស់ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង បានអោយដឹងថា ការវិនិយោគរោងម៉ាស៉ីនកិនស្រូវនេះឡើង ដោយសារតែលោក ចង់ចូលរួមចំណែក​ជួយដល់វិស័យ​ស្រូវអង្ករនៅក្នុងខេត្តព្រៃវែង ដែលបច្ចុប្បន្នខេត្តនេះ មានអំណោយផលខ្ពស់ លើផលិតកម្មដំណាំស្រូវ ទាំងស្រូវរដូវ ប្រាំងនិងស្រូវ រដូវវស្សា ជាខេត្តផលិតបានបរិមាណ​ផលស្រូវសរុបច្រើន​ជាង​បណ្តាខេត្តនានា ដែលនៅក្នុង១ឆ្នាំៗ ផលិតបាន បរិមាណផលស្រូវចំនួនជាង១,៥លានតោន និងបរិមាណ ស្រូវនៅសល់សម្រាប់នាំចេញជាង១លានតោន។ ការផលិតស្រូវរបស់កសិករនាពេលបច្ចុប្បន្ន គឺផលិតសម្រាប់លក់ទៅទីផ្សារ ហើយស្រូវដែលកសិករផលិត ភាគច្រើនលក់ឲ្យឈ្មួញកណ្តាលនាំចេញទៅប្រទេសជិតខាង បើតាមការកត់ត្រា​ក្រៅផ្លូវការនៅក្នុងឆ្នាំ២០២២កន្លងមកនេះ ការនាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកទ្វារខេត្តព្រៃវែង មានបរិមាណជាង១,៦លានតោន។លោក បន្តថា រោងម៉ាស៉ីនកិនស្រូវនេះ នឹង​ចូលរួមចំនែកមួយផ្នែកក្នុងការកាត់បន្ថយការនាំចេញទៅកាន់ប្រទេសជិតខាង ប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្មបានថ្លែងថា កន្លងមក ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានអនុវត្តនូវ​កម្មវិធី​ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាបំណុលពីរាជរដ្ឋាភិបាល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងគោលដៅ​រួមចំណែករក្សាស្ថេរភាពថ្លៃស្រូវ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាកសិករ ។ ឯកឧត្តម បន្តថាដើម្បីរួមចំណែកបង្កើនសមត្ថភាពក្នុងខ្សែច្រវាក់តម្លៃនៃវិស័យស្រូវ-អង្ករ ជាពិសេស​សមត្ថភាព​ផលិតកម្មស្រូវ ឃ្លំាងស្តុក ឡសម្ងួតស្រូវ និងការកិនកែច្នៃស្រូវអង្ករ ប្រកបដោយភាពប្រកួតប្រជែង និងស្ថិរភាព ធនាគារ ARDB បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំអង្ករចេញ សហគមន៍កសិកម្ម និងកសិករដែលជាអ្នក ផលិតស្រូវ សំដៅ​បំពេញនូវតម្រូវការហិរញ្ញប្បទានជាទុនវិយោគដើម្បីកសាង នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ គ្រឿងម៉ាស៊ីនកិនស្រូវ និងជាទុនបង្វិល​សម្រាប់​ប្រមូលទិញស្រូវស្តុកទុក ជាចម្បងបម្រើឱ្យការកិនកែច្នៃស្រូវអង្ករសម្រាប់ការនាំចេញ ព្រមទំាងការងារពង្រីកការតភ្ជាប់រវាង​រោងម៉ាស៊ីនកិន​ស្រូវជាមួយ​សហគមន៍កសិកម្ម ឬប្រជា​កសិករ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងគោលដៅបង្កើតទីផ្សារក្នុងគោលដៅរក្សាស្ថិរភាពថ្លៃស្រូវ និងការជំរុញការនំាចេញអង្ករជាបន្តបន្ទាប់ ស្របតាម​គោលនយោបាយ​របស់រាជ រដ្ឋាភិបាល។

សូមបញ្ជាក់ថា រោងម៉ាស៉ីនកិនស្រូវ ឈិតប៊ុនថន មានឃ្លាំងស្តុកស្រូវទំហំ ៥០ ០០០ តោន និង ឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវ ១ ៥០០ តោន ក្នុងមួយថ្ងៃ ។ បច្ចុប្បន្ននេះ នៅខេត្តព្រៃវែងមានរោងម៉ាស៊ីនកិនស្រូវចំនួន៦កន្លែង ដែលបាននិងកំពុងដំណើការនៅក្នុង១ឆ្នាំ រោងម៉ាស៊ីនកិនស្រូវទាំង៦នេះ អាចមានសត្ថភាពប្រមូលទិញស្រូវ​បាន​ចំនួន៣០២.៨០០តោន ដែលបានកែរច្នៃផលិតអង្ករ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ហើយនៅក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន៣ ដែលម៉ាស៊ីនកិនស្រូវមាន​សម្ថភាពអាច​ច្នៃជាអង្ករសម្រាប់ផ្គត់ផ្គង់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕ អត្ថបទ៖ដាវណ្ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm