សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ចំនួន​ ៣​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជាង​ ២៤៦​គីឡូក្រាម​

2023/05/28 12:02:06 am        332

​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២១​និង​១០​នាទី​ សមត្ថកិច្ច​ជំនាញ​(​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ និង​លោក​ វរសេនីយ៍ឯក​ ហុង​ វ​ណ្ណា​រិ​ទ្ធ​ នាយករង​មន្ទីរ​ ចូលរួម​សហការ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សម្របសម្រួល​ដោយ​ លោក​ សេង​ ពុ​ទ្ធី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​ចូល​ពី​ឡាវ​មក​កម្ពុជា​ បង្ក្រាប​នៅ​ ៤​គោលដៅ​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ ៖​

*​គោលដៅ​ទី​១​ ផ្ទះ​លេខ​ ១៩៩A​ ផ្លូវ​២៧១​ សង្កាត់​ចាក់​អង្រែ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ សុខ​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ដោយ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១​កញ្ចប់​ធំ​ សង្ស័យ​ជា​គ្រឿងញៀន​,​ ម្សៅ​កញ្ចប់​ចំនួន​៩៣​កញ្ចប់​ សង្ស័យ​ជា​គ្រឿងញៀន​,​ ម្សៅ​ពណ៌​ស​ចំនួន​៤​កញ្ចប់​តូច​ និង​ពណ៌​ខៀវ​ចំនួន​១​កញ្ចប់​តូច​,​ ជញ្ជីង​ថ្លឹង​ចំនួន​ ១​ គ្រឿង​,​ ម៉ូតូ​ចំនួន​ ១​ គ្រឿង​ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​។​

*​គោលដៅ​ទី​២​ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ PTT​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ឆៃ​យិ​ត​ សេ​យ៉ាង​ ហៅ​ ប៉ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ថៃ​ ដោយ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ដុំ​កញ្ចប់​ពណ៌​លឿង​រូប​ប៉ាន់តែ​សញ្ញា​ផ្កាយ​ប្រាំ​ ចំនួន​ ៥​ ដុំ​ធំ​ និង​រថយន្ត​ចំនួន​ ១​ គ្រឿង​។​

*​គោលដៅ​ទី​៣​ វីឡា​កូនកាត់​បុរី​ធូ​លន​ ផ្ទះ​លេខ​ FZ-11​ ផ្លូវ​លេខ​៨​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ សំបក​កញ្ចប់​ (​រូប​តែ​)​ ចំនួន​ ១៨​ សំបក​។​

*​ គោលដៅ​ទី​៤​ ៖​ នៅ​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៧​និង​២០​នាទី​ នៅផ្ទះ​លេខ​១៦៣​ ផ្លូវ​លេខ​១៣​ បុរី​ពិភព​ថ្មី​ ភូមិ​ព្រៃ​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ លទ្ធផល​ឆែកឆេរ​ ចាប់​យក​វត្ថុ​តាង​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)២០១​ដុំ​ ស្មើ​ទម្ងន់​ ២០០​គីឡូក្រាម​ ៣៩៧​ក្រាម​,​ គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ (KETMINE)​ ៤០​ដុំ​ ស្មើ​ទម្ងន់​ ៣៩​គីឡូក្រាម​ ៦១៦​ក្រាម​ ។​

​ប្រតិបត្តិការ​ទាំង​៤​ទីតាំង​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣​នាក់​ ៖​ ឈ្មោះ​ សុខ​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ ឈ្មោះ​ ឆៃ​យិ​ត​ សេ​យ៉ាង​ ហៅ​ ប៉ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ថៃ​ និង​ឈ្មោះ​ យ័ន​ គុយ​ហេង​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៣​ឆ្នាំ​ (​មេខ្លោង​)​ ។​

​ចាប់​យក​វត្ថុ​តាង​សរុប​រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​ ២០៥​គីឡូក្រាម​ និង​៤០៧​ក្រាម​,​ -​កេ​តា​មីន​ (KETMINE)​ ទម្ងន់​ ៤០​គីឡូក្រាម​ ២៨១.០៤​ក្រាម​,​ -​មេ​តំ​ហ្វេ​តា​មីន​ (​ម្សៅ​ចំរុះ​ពណ៌​)​ ទម្ងន់​ ៨២២.៤០​ក្រាម​ ដែល​សរុប​រួម​គ្រឿងញៀន​ទាំងអស់​ទម្ងន់​ជាង​ ២៤៦​គីឡូក្រាម​ និង​រថយន្ត​២​គ្រឿង​ ម៉ូតូ​៣​គ្រឿង​ ទូរស័ព្ទ​២​គ្រឿង​ គណនី​ធនាគារ​ ៥​គណនី​ និង​គណនី​ធនាគារ​ថៃ​ ៣​គណនី​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm