ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពមនី្ទរពេទ្យជាតិ តេជោសន្តិភាព គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែមិថុនា ឆ្នាំ២០២៣

2023/05/28 04:35:09 am        142

ភ្នំពេញ÷ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យជាតិ តេជោសន្ដិភាព គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីចុះពិនិត្យវឌ្ឍនភាពមន្ទីរពេទ្យរួចរាល់ហើយនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រី អាជ្ញាធរ និងភាគីពាក់ព័ន្ធ រួមទាំងតំណាងពីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាការងារ ឈានទៅសម្រេចការងារសាងសាង់ និងរៀបចំមន្ទីរពេទ្យឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីបើកទទួល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋជាផ្លូវការ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យបានសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ នៅតែការងារបន្ទាប់បន្សំ ដូចជាការសម្អាតជាដើម ដែលក្រុមហ៊ុនសាងសង់ ត្រូវបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុក។ ដើម្បីត្រៀមរាល់បញ្ហាអ្វីមួយកើតជាយថាហេតុ ដូចជាបញ្ហាសុខភាពរាតត្បាតសកល ដែលត្រូវទាមទារមានតែធនធានមនុស្ស និងឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ រួមទាំងអគ្គិសនីផងនោះ ក្រែងមានករណីដាច់ចន្ដរអគ្គិសនី ឬភ្លើងរត់មិនគ្រប់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានពិភាក្សានឹងដាក់បន្ថែមនូវអគ្គិសនីឱ្យគ្រប់ចំនួនសម្រាប់ប្រើប្រាស់ ពិសេសនឹងដាក់បន្ថែមនូវថាមពលពន្លឺព្រះអាទិត្យ នៅក្នុងបរិមាណមន្ទីរពេទ្យផងដែរ។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានជំរុញលើកទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យ ត្រូវតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។ លើសពីនោះក្នុងការត្រៀមលក្ខណៈ សម្រាប់ផ្ដល់សេវាសុខភាពជូនកីឡាករ កីឡាការិនី ជម្រើសជាតិ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា នឹងមកដល់នាសប្ដាហ៍ក្រោយនេះ។ លោកជំទាវវេជ្ជបណ្ឌិត ក៏ធ្លាប់បានបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅថ្មីៗនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យ និងព្យាបាលជំងឺ ថែទាំសុខភាព ជូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងអ្នកគាំទ្រកីឡា ប្រជាពលរដ្ឋយើងមកពីតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំណុះប្រមាណជា ០១ម៉ឺនគ្រែ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការទ្រទ្រង់សភាពការណ៍ការរាតត្បាតជំងឺសកលណាមួយ ដែលនឹងមានកន្លែងសម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដឡើយ។ ក្នុងនាមលោកជំទាវវេជ្ជបណ្ឌិត តំណាង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល គណៈនាយកគ្រប់គ្រងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមជាមួយសាលារាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្ដទុកដាក់ខ្ពស់ លើសុខភាពប្រជាពលរដ្ឋជាចម្បង ពិសេសបានគិតគូរខ្ពស់ទៅដល់កម្មករ-កម្មការិនី កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋយើងទូទាំងប្រទេស។

សូមរំលឹងថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7)។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណជា១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T)។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S)។ សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ៕ ដោយ ÷ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm