មនុស្សរាប់ម៉ឺននាក់តវ៉ាក្នុងប្រទេសស៊ែរប៊ី ដោយសារការបាញ់សម្លាប់រង្គាល និងគោលនយោបាយរដ្ឋាភិបាល

2023/05/28 06:20:33 pm        484

មនុស្សរាប់ម៉ឺននាក់បានជំម្នះនឹងភ្លៀងធ្លាក់ និងខ្យល់ក្នុងទីក្រុងបែលក្រាដ(Belgrade) កាលពីថ្ងៃសៅរ៍នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ជុំវិញការបាញ់ប្រហារសម្លាប់រង្គាលចំនួនពីរលើក ដែលបានសម្លាប់មនុស្សចំនួន១៨ នាក់ ដោយបានដាក់ការស្តីបន្ទោសការស្លាប់លើវប្បធម៌នៃអំពើហិង្សា ដែលក្រុមអ្នករិះគន់និយាយថា អាជ្ញាធរបានអនុញ្ញាតឲ្យចូលក្នុងសង្គម។

កាលពីថ្ងៃទី ៣ ខែឧសភា ក្មេងប្រុសជំទង់ម្នាក់បានសម្លាប់សិស្សសាលាចំនួន៩ នាក់ និងសន្តិសុខ ម្នាក់ក្នុងទីក្រុង Belgrade នៅក្នុងការបាញ់ប្រហារដ៏រង្គាលនៅសាលារៀនលើកដំបូង ក្នុងប្រទេសស៊ែរប៊ី ហើយមួយថ្ងៃក្រោយមកបុរសអាយុ ២១ ឆ្នាំម្នាក់បានសម្លាប់មនុស្ស ៨នាក់ ទៀតនៅខាងក្រៅទីក្រុងនេះ។

គណបក្សប្រឆាំងដែលរៀបចំការជួបជុំនេះ បានបន្ទោសរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស​ជឿនលឿនស៊ែរប៊ី (SNS) ចំពោះការខកខានក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលបាន​ជំរុញឲ្យមានអំពើហិង្សា និងធ្វើសកម្មភាពប្រឆាំងនឹងច្បាប់ឧក្រិដ្ឋកម្មនៅក្នុងសង្គម។

នេះគឺជាការតវ៉ាលើកទី៤ក្នុងរយៈពេលជាច្រើនសប្តាហ៍ ដែលមានចំនួនក្រុមបាតុករកើនឡើង​ស្រដៀងគ្នាទៅនឹងការប្រមូលផ្តុំគ្នាកាលពី៣លើកមុន បើទោះបីជាអាកាសធាតុអាប់អួរ​បែបនេះក៏ដោយ។

មនុស្សម្នា បានចេញតវ៉ាពេញផ្លូវជុំវិញបរិវេណទីតាំងទូរទស្សន៍រដ្ឋ RTS ដោយអំពាវនាវឲ្យលោក ប្រធានាធិបតី Aleksandar Vucic រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Bratislav Gasic និង លោកAleksandar Vulin នាយកទីភ្នាក់ងារសន្តិសុខជាតិរបស់ប្រទេសស៊ែរប៊ីលាលែងពីតំណែង។ ពួកគេក៏ទាមទារឲ្យផ្ដល់សេរីភាពសារព័ត៌មានកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm