យោងតាមទីភ្នាក់ងាព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ និងក្រសួងមហាផ្ទៃរបស់ពួកតាលីបង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ឆ្មាំព្រំដែនអ៊ីរ៉ង់ពីរនាក់ អ្នកប្រយុទ្ធតាលីបង់ម្នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធនៅជិតស្នងការនគបាលព្រំដែនមួយ រវាងអ៊ីរ៉ង់ និងអាហ្គានីស្ថាន។

ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានបើកឆាកបាញ់ប្រហារមុន កាលពីព្រឹកថ្ងៃសៅរ៍ នៅជិតស្នងការនគបាល នៅព្រំដែនខេត្ដ ស៊ីស្ដង់(Sistan) និងខេត្ដបាលូឆេស្ថាន (Baluchestan) របស់អ៊ីរ៉ង់ និងខេត្ដនីមរ៉ូស (Nimroz) របស់អាហ្គានីស្ថាន។
ហេតុផលដែលបង្កឲ្យមានការប៉ះទង្គិចគ្នានេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយស្ថានទូតអ៊ីរ៉ង់ប្រចាំក្រុងកាប៊ុល និងក្រសួងការពារជាតិស្ដីទី គ្រប់គ្រងដោយពួកតាលីបង់ក្នុងប្រទេសអាហ្គានីស្ថាន បានចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាន និងបានទូរសព្ទឲ្យធ្វើការស៊ើបអង្គេតពីបុព្វហេតុដែលបង្ករអោយមានភាពតានតឹងកើតឡើងយ៉ាងដូច្នេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន IRNA របស់អ៊ីរ៉ង់ និងក្រសួងមហាផ្ទៃតាលីបង់ បានឱ្យដឹងថា ជម្លោះនេះ ក៏បាននាំអោយមនុស្សជាច្រើននាក់ទៀត របស់ភាគីទាំងពីររងរបួស ក្នុងនោះរួមមានជនស៊ីវិលផងដែរ៕ អត្ថបទ មករា
