ឯកឧត្តម សាយ សំអាល់៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ

2023/05/29 08:37:42 pm        353

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទិសដៅផ្លាស់ប្តូរនូវនីតិវិធី​អនុវត្ត​ហិរញ្ញវត្ថុ​ពីការប្រើប្រាស់ដោយដៃជាទូទៅឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗ ឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ) ។

នេះជាប្រសាសន៍លើកឡើងក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ​នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈក្រសួងបរិស្ថាន ​បានឱ្យដឹងថា​ ចំពោះការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុ​តាម​ប្រព័ន្ធព័ត៌មានវិទ្យា FMIS ទាំងស្រុងនេះ ក្រសួងបរិស្ថានត្រូវបានទទួលស្គាល់ ​និងលើកទឹកចិត្ត ថាជាស្ថាប័នគំរូ ​ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន និងបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង-ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ​យកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ​គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ ជំរុញ និង ​ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាលដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាព​ស័ក្ដិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែល​នឹង​ផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ​ទាន់ពេលវេលា ​និងនៅក្នុងរយៈពេលវែង។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគម្រោងប្រព័ន្ធព័ត៌មាន​វិទ្យា​គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំឱ្យមាន​ប្រព័ន្ធព័ត៌មានវិទ្យានេះឡើង និងបានបណ្ដុះបណ្ដាលដល់មន្ត្រីរាជការពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ​សំដៅជំរុញភាពជឿទុកចិត្តនៃថវិកា ​គណនេយ្យភាពហិរញ្ញវត្ថុ និងសមិទ្ធផលការងារ ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងបរិស្ថាន ដែលបានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដើម្បីបន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីៗនៃប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងបរិស្ថាន ។ តាមរយៈការបញ្ជ្រាបការយល់ដឹង និងការចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តនីតិវិធីថ្មី​តាម​ប្រព័ន្ធ FMIS ទាំងស្រុងលើចំណាយថវិកាចរន្តគ្រប់មុខសញ្ញាពីមន្ត្រីបច្ចេកទេស និងលេខាធិការដ្ឋាន​ក្រុមការងារគ្រប់គ្រងគម្រោង FMIS អង្គភាពថវិកាទាំងអស់នៃក្រសួងបរិស្ថាន ជាពិសេសអង្គភាព​ថ្នាក់​ក្រោមជាតិនឹងទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការ​ត្រៀម​ខ្លួនចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីៗ ។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រង​ថវិកាជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង ​ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែ​លម្អការ​គ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ​ក្នុងការប្រើប្រាស់នូវធនធាន​របស់​រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm