សត្វខ្លាឃ្មុំផេនដា Ya Ya បានមកដល់សួនសត្វទីក្រុងប៉េកាំងពីសហរដ្ឋអាមេរិក

2023/05/29 09:01:34 pm        486

សត្វខ្លាឃ្មុំយក្ស ផេនដា Ya Ya បានមកដល់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីធ្វើដំណើរដោយរង់ចាំរយៈពេលយូរពីសហរដ្ឋអាមេរិក ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមដោយមានសារបង្ហោះផ្សព្វផ្សាយផ្ទាល់ជាច្រើន។

បុគ្គលិកមកពីសួនសត្វទីក្រុងប៉េកាំង និយាយថា Yaya នឹងទទួលការពិនិត្យសុខភាព ហើយនៅពេលនោះសាធារណៈជននឹងអាចទៅមើលសត្វខ្លាឃ្មុំនេះ ដែលនឹងជាគោលដៅនៃលទ្ធផលពិនិត្យសុខភាពរបស់វា។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សួនសត្វទីក្រុងប៉េកាំងត្រូវបានដំឡើងទ្វារសន្តិសុខថ្មីនៅខាងមុខទ្រុងសត្វខ្លាឃ្មុំ ជាផ្នែកនៃការបង្ការជាមុន។ Ya Ya បានចាកចេញពីទីក្រុងសៀងហៃ ជាកន្លែងដែលសត្វខ្លាឃ្មុំនេះ បានដាក់ក្រោមការធ្វើចត្តាឡីស័កនៅសួនសត្វទីក្រុងសៀងហៃ រយៈពេលមួយខែ បន្ទាប់ពីចុះចតនៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី២៧ ខែ មេសា ពីសួនសត្វទីក្រុង Memphis ក្នុងរដ្ឋ Tennessee ។

អ្នកជំនាញមកពីសួនសត្វទីក្រុងប៉េកាំងកំពុងយកចិត្តទុកដាក់ថែទាំសត្វខ្លាឃ្មុំYa ya ២៤ម៉ោងក្នុងមួយថ្ងៃនៅទីនោះ។ ការវិលត្រលប់របស់សត្វខ្លាឃ្មុំ Yaya ជាប្រធានបទដ៏ក្តៅមួយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយ សង្គមរបស់ប្រទេសចិន។

កាលពីយប់ថ្ងៃអាទិត្យ សារផ្សព្វផ្សាយផ្ទាល់ជាច្រើន អំពីការវិលត្រលប់​មកវិញរបស់YaYa ពីទីក្រុងសៀងហៃ មកកាន់ទីក្រុងប៉ែកាំង​ត្រូវបានមើលឃើញ​ទាំងអស់នៅលើ​បណ្តាញអ៊ីនធឺណិត។

សត្វខ្លាឃ្មុំញី Yaya កើតនៅសួនសត្វទីក្រុងប៉េកាំង កាលពីខែសីហា ឆ្នាំ២០០០។ នៅក្នុងខែមេសា ឆ្នាំ២០០៣ ជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការលើការការពារ និងស្រាវជ្រាវលើ​សត្វខ្លាឃ្មុំផេនដា ​យក្យរវាងប្រទេសចិន​ និងសហរដ្ឋអាមេរិក​ Yaya និង Le le ជាសត្វខ្លាឃ្មុំឈ្មោល​មកពីសួនសត្វទីក្រុងសៀងហៃ ត្រូវបានដឹកដោយយន្តហោះទីកាន់ទីក្រុង Memphis។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm