ថ្នាំជក់មិនអាចជំនួសចំណីអាហារបាននោះទេ និងត្រូវដឹងថាការប្រើប្រាស់ថ្នាំជក់អស់ថវិកា និងប៉ះពាល់សុខភាព

2023/05/29 10:03:06 pm        232

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់បានបញ្ជាក់ថា ថ្នាំជក់ មិនអាចជំនួសចំណីអាហារបាននោះទេ និងត្រូវដឹងថា ការប្រើប្រាស់ថ្នាំជក់អស់ថវិកា និងប៉ះពាល់សុខភាពថែមទៀតផង។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ "យើងត្រូវការអាហារ មិនមែនថ្នាំជក់ " និងទទួលបាននូវ “ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់” រៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព, នាទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំអង្គការសុខភាពពិភព​លោក​ តែងតែពិនិត្យគោលនយោបាយ របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗអំពីការកាត់​បន្ថយការប្រើប្រាស់ថ្នាំជក់ និងកាត់បន្ថយពីហានិភ័យ បណ្តាមកពីការប្រើប្រាស់ថ្នាំជក់ ជាពិសេសថ្នាំជក់ធ្វើឲ្យយើងកើតជំងឺមហារីកសួត មហារីកក្រពេញ ធ្វើឲ្យទារកកើតមកមិនគ្រប់ខែ ធ្វើឲ្យខានបង់សេដ្ឋកិច្ច មកពីការប្រើប្រាស់ថ្នាំជក់។

នាឱកាសនោះតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានប្រគល់ពានរង្វាន់​ទិវាពិភព​លោក គ្មានថ្នាំជក់ ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្នានោះដែរឯកឧត្តម រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការទទួល​បាននូវពានរង្វាន់នេះ ពិតជាបាន​ឆ្លុះបញ្ចាំង​ និងឈរលើមូលដ្ឋាននៃសមិទ្ធផលសំខាន់​ៗ​ ដែល​ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកជាបន្តបន្ទាប់ ក្នុងការបង្ការទប់ស្កាត់​ការប្រើប្រាស់​ផលិតផលថ្នាំជក់ក្នុងវិស័យអប់រំ។

ពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គការសុខភាពពិភពលោកប្រចាំតំបន់ បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ២០២៣ ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងភាពលេចធ្លោ នៃការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សា។ ពានរង្វាន់ដែលក្រសួងអប់រំ យុវជន និងកីឡា បានទទួលនាពេលនេះ ពិតជាកម្លាំងជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកអប់រំ និងអ្នកសិក្សាទូទាំងប្រទេស ឱ្យខិតខំបំពេញបេសកកម្មបន្ថែមទៀត ក្នុងការចូលរួមថែរក្សា និងពង្រឹងសមិទ្ធផលនាពេលកន្លងមក ប្រកបដោយភាពស្វាហាប់ ព្រមទាំងបន្តលើកកម្ពស់ការ​អនុវត្តសកម្មភាពថ្មីៗ បន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពពេញលេញ ទាំងសុខភាពសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យសង្គមកម្ពុជា ប្រកបដោយសក្តានុពល និងមានវិបុលភាព៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm