តំបន់​អាស៊ី​ប្រឈម​នឹង​ការ​ហក់​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19

2021/05/10 07:04:56 pm        181

​តំបន់​អាស៊ី​៖ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ កំពុង​ប្រឈម​នឹង​រលក​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ប្រទេស​ខ្លះ​កំពុង​ព្យាយាម​ទប់ទល់​គ្រប់គ្រង​ការ​ផ្ទុះ​ដ៏​ធ្ងន់ធ្ងរ ​បំផុត​ចាប់​តាំង​ពី​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាត​ត្បាត​សកល​នេះ​។

​យោង​តាម​របាយការណ៍​របស់ CNN ខណៈ​ដែល​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ពាក់កណ្ដាល ​នៃ​ចំនួន​អ្នក​ឆ្លង​សកល​កាលពី​សប្ដាហ៍​កន្លងទៅ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ករណី​​ឆ្លង​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​នេ​ប៉ាល់, ស្រី​លង្កា, ថៃ និង​កម្ពុជា​។​ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​ដើម​សប្ដាហ៍​នេះ​ថា តំបន់​អាស៊ីអាគ្នេយ៍​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​ ២​លាន ​៧​សែន​នាក់ និង​ស្លាប់​ថ្មី​ជាង ២៥,០០០​នាក់ កើន​ឡើងជា​លំដាប់​ចំនួន ១៩% និង ៤៨% បើ​ធៀប​ទៅ​នឹង​សប្ដាហ៍​កន្លងទៅ​។ ​ប្រទេស​នេ​ប៉ាល់បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៩,៧០០នាក់ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ជិត ​៥០០​ករណី​កាលពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​ទៅ​។​ ​យោង​តាម​កា​រ​ចុះ​ផ្សាយ​រ​បស់ CNN ផ្អែកលើ​ទិន្នន័យ​រដ្ឋាភិបាល​ស្រី​លង្កា​បាន​រាយការណ៍​ករណី​ឆ្លង​ជិត ១,៩០០​នាក់​កាលពី​ថ្ងៃ​សុក្រ ជា​ចំនួន​កើន​ឡើង​ ៥​ដង​នៃ​ករណី​ឆ្លង​ប្រចាំថ្ងៃ ដែល​ខ្លួន​បាន​រាយ​ការណ៍​កាលពីដើម​ខែ​មេសា​។​

​យោង​តាម​សកល​វិទ្យាល័យ Johns Hopkins ឲ្យ​ដឹង​ថា ​ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​២ពាន់​នាក់​កាលពី​ថ្ងៃ​សុក្រ។ ​ប្រទេស​វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៨៧​​នាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​វៀតណាម​បាន​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ៨០​នាក់ រួម​ទាំង​ករណី​ឆ្លង​នាំចូល ​២​នាក់​ផង​។ នាយិកា​វិទ្យាស្ថាន​ជាតិ​អនាម័យ ​និង​ជំងឺឆ្លង​របស់​ប្រទេស​វៀតណាមបាន​ប្រាប់​សារ​ព័ត៌​មានជីវិត​ និង​សុខភាព​កាលពី​ថ្ងៃ​សៅរ៍​ថា វីរុស​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ ៤​ប្រភេទ​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាងសកម្ម នៅ​ក្នុង​ប្រទេស​វៀត​ណាម​ និង​កំពុង​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ស្ថានភាព​ឆ្លង​រាលដាល​នេះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm