ប្រធានផ្នែក WWF៖ ត្រូវមានវិធានការចាំបាច់បន្ថែមទៀត ដើម្បីទប់ស្កាត់ការបង្កកង្វក់ដោយប្លាស្ទិក

2023/05/30 06:08:59 am        438

លោក Eirik Lindebjerg អ្នកដឹកនាំគោលនយោបាយប្លាស្ទិកសកលនៃមូលនិធិពិភពលោក ដើម្បីធម្មជាតិ (WWF) បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Xinhua ថា ត្រូវការវិធានការចាំបាច់បន្ថែមទៀត ដើម្បីទប់ស្កាត់ការបង្កកង្វក់ដោយប្លាស្ទិក។

ដោយសង្កត់ធ្ងន់ពីភាពបន្ទាន់ នៅមុនថ្ងៃប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ និងកិច្ចពិភាក្សាសន្ធិសញ្ញាបំពុលដោយផ្លាស្ទិករបស់អង្គការសហប្រជាជាតិ ឬUN នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Lindebjerg បានមានប្រសាសន៍ថា៖ «ការផលិត និងការប្រើប្រាស់ផ្លាស្ទិកច្រើនហួសកម្រិត កំពុងធ្វើឲ្យទន្លេ និងមហាសមុទ្ររបស់យើងខ្វះខ្យល់អាកាសបរិសុទ្ធ សម្លាប់សត្វព្រៃ បំពុលអាហារ ខ្យល់ និងទឹករបស់យើង ហើយវាកាន់តែអាក្រក់ឡើងៗ»។

លោកបានបន្ថែមថា៖ «ទិវាបរិស្ថានពិភពលោកឆ្នាំនេះ គឺជាការនិយាយអំពីការបង្កកង្វក់ដោយប្លាស្ទិក និងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ឈប់ និងកាត់បន្ថយការបង្កកង្វក់ដោយប្លាស្ទិក ដែលកើនឡើងយ៉ាងឆាប់រហ័សបំផុត និងធ្វើឲ្យបរិស្ថានពិភពលោកមានវិបត្តិកាន់តែលឿន»។

យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ឬUN ផ្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ ដែលពាក់កណ្តាលត្រូវបានផលិតឡើង សម្រាប់ការប្រើប្រាស់តែមួយលើកប៉ុណ្ណោះ។ ក្នុងចំណោមនោះ តិចជាង ១០ភាគរយត្រូវបានកែច្នៃឡើងវិញ។ យោងតាមការប៉ាន់ប្រមាណមួយ ផ្លាស្ទិកពី ១៩ ទៅ ២៣លានតោន បានទើរជាប់ នៅក្នុងបឹង ទន្លេ និងសមុទ្រ។

កិច្ចពិភាក្សាសន្ធិសញ្ញាស្តីពីការបង្កកង្វក់ដោយផ្ទាស្ទិករបស់អង្គការសហប្រជាជាតិ ឬ UN ដែលមានគោលបំណងបង្កើតលិខិតុបករណ៍ ដែលត្រូវអនុវត្តដោយស្របច្បាប់ជាអន្តរជាតិស្តីពីការបង្កកង្វក់ដោយផ្លាស្ទិក នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ចន្លោះថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Lindebjerg បានប្រាប់ថា៖ «នេះគឺជាកិច្ចប្រជុំចុងក្រោយ មុនពេលយើងពិភាក្សាលើអត្ថបទច្បាប់។ ហេតុដូច្នេះហើយ វាជារឿងសំខាន់ណាស់ដែលរដ្ឋាភិបាលនានា មកចូលរួម ក្នុងកិច្ចប្រជុំនេះ ប្រកបដោយមហិច្ឆតាខ្ពស់ និងត្រៀមខ្លួនជាស្រេច ដើម្បីកំណត់ច្បាប់ និងបទប្បញ្ញត្តិដ៏រឹងមាំជាសកល ដែលត្រូវការជាចាំបាច់»៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        12
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm