ការស្ទង់មតិរបស់ទូរទស្សន៍CGTN៖ការចូលរួមរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានប្រឆាំងក្នុងសំឡេងប្រមាណ៧០%ជាលក្ខណៈសកល

2023/05/30 03:24:55 pm        166

យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CGTN ការឆ្លើយតបជាសកលដ៏ច្រើនបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឲ្យមានការិយាល័យទំនាក់ទំនងរបស់សម្ព័ន្ធណាតូនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើបញ្ហានេះ ។  

សេចក្ដីថ្លែងការណ៍របស់លោក Kishida ប្រសិនបើ ជាការពិត  នោះនឹងក្លាយជាកំហុសភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលភាគច្រើននិយាយថា នឹងដុតកម្ដៅឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ អ្នកឆ្លើយតបចំនួន៧១,១%បានប្រឆាំងដាច់ខាតនៅលើវេទិកា ឬ(platforms) ប្រើប្រាស់ភាសាជាច្រើនរបស់ទូរទស្សន៍ CGTN ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភ និង ការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅក្នុងសហគមន៍សកល។   

សកម្មភាពដ៏មានសក្តានុពលនេះ ត្រូវបានជំទាស់ យ៉ាងហោចណាស់ ៨៤%នៃអ្នកឆ្លើយតបនៅលើវេទិកានីមួយៗរបស់ទូរទស្សន៍ CGTN ជាភាសា អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដោយក្រុមអ្នកឆ្លើយតបរុស្ស៊ីបានបដិសេធដោយមានចំណែកខ្ពស់ជាងគេរហូតដល់ទៅ៩២% ខណៈដែលចំនួនអ្នកជំទាស់ទៅនឹងការបើកការិយាល័យបានធ្លាក់ចុះដល់ ៥៤ %នៅលើវេទិកាភាសាអង់គ្លេសរបស់បណ្តាញនេះ។

ដើម្បីបោះជំហានចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយប្រមុខអង្គការណាតូ លោក Jens Stoltenberg បានស្នើឲ្យបង្កើតការិយាល័យតំណាងណាតូ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗនេះ។ 

មនុស្ស៩នាក់ក្នុងចំណោមអ្នកឆ្លើយតបតាមអនឡាញ១០នាក់ ជឿថា ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កឲ្យមានក្ដីបារម្ភធ្ងន់ធ្ងរ ។ ជិត៨៥ % ជឿថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងស្ថិភាពក្នុងតំបន់។ជាង៩២% បារម្ភថា ការបង្កើតការិយាល័យរបស់យោធាណាតូអាចនឹងបណ្ដាលឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ និងដុតបញ្ឆេះឲ្យមានភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm