មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​ អាជ្ញាធរខេត្ត​បាត់ដំបង ​រក​ឃើញ​ពលករ​មកពី​ថៃ​១៣​នាក់ ​វិជ្ជមាន​កូ​វីដ​-១៩

2021/05/10 03:05:05 pm        256

បាត់ដំបង ៖ ក្នុង​រយៈពេល​មួយ​សប្ដាហ៍ គឺ​គិត​ត្រឹម​ថ្ងៃទី​៣​ ដល់ទី​៩​ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរខេត្ត​បាត់ដំបង​ និង​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​រក​ឃើញ​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ មាន​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​១៣​នាក់ ​ក្នុងនោះ​ មាន​ទាំង​អ្នក​រស់​នៅក្នុង​ខេត្តបាត់ដំបង និង​អ្នករស់នៅ​ខេត្តបន្ទាយមានជ័យ​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ បាន​បង្ហាញ​ពី​ការ​រកឃើញ​ពលករ​ម្នាក់ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ​វិជ្ជមាន​កូ​វីដ​១៩ ​ហើយ​នៅ​ថ្ងៃទី​៤ អាជ្ញាធរខេត្ត ​បាន​ប្រកាស​ពី​ការ​រកឃើញ​បន្ថែម​នូវ​ពលករ​ចំនួន​៤​នាក់​ទៀត​។ ចំពោះ​មនុស្ស​ទាំង​៥​នាក់​នេះ ​បានមកពី​ប្រទេស​ថៃ​ជាមួយគ្នា និង​មាន​លំនៅឋាន​ក្នុងស្រុក​សង្កែ ​ហើយ​មាន​អ្នក​ពាក់ព័ន្ធ​នឹង​ពួកគេ​រហូតដល់​ជាង​៣០​នាក់​ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​ធ្វើ​សំណាក និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ចំណែក​នៅ​ថ្ងៃទី​៧ ខែឧសភា រដ្ឋបាលខេត្ត ក៏បាន​ប្រកាស​ពី​ការ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ទៀត រស់​នៅក្នុង​ស្រុក​សង្កែ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​មនុស្ស​ទាំង​៥​នាក់​ខាងលើ ​ហើយ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត ​បាន​នាំមក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ។

ដោយឡែក​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយទៀត ​កាលពី​ថ្ងៃទី​៨ ខែឧសភា ​អាជ្ញាធរ​បាន ​រកឃើញ​ពលករ​២​នាក់​ទៀត រស់នៅ​ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ​មុខរបរ​លក់​ផ្កា​នៅ​ប្រទេស​ថៃ ដោយ​ពួកគេ​ បានចេញ​ពី​ថៃ តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​អូរ​អន្លក់ ស្រុក​កំរៀង ​ហើយ​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ កម្រិត​១ ​នៅក្នុង​វិទ្យាល័យ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។

សម្រាប់​កាលពី​ថ្ងៃទី​៩ ខែឧសភា រដ្ឋបាលខេត្ត​បាត់ដំបង ​ក៏បាន​ប្រកាស​ពី​ការ​រក​ឃើញ​ពលករ​ចំនួន ៥​នាក់​ទៀត ដោយ​១​នាក់​ រស់នៅ​ឃុំ​គារ ស្រុក​មោងឫស្សី​, ១​នាក់​ទៀត​រស់​ឃុំ​តា​ក្រី ​ស្រុក​កំរៀង និង​៣​នាក់ រស់នៅ​ឃុំ​តាពូង​ ស្រុក​ថ្មគោល ខណៈ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក៏បាន​រកឃើញ​ជនជាតិ​នេ​បាល់​ម្នាក់ ​ទើប​ត្រឡប់​មកពី​ទីក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ មាន​វិជ្ជមាន​កូ​វីដ​១៩​ផងដែរ ។

ចាប់តាំងពី​ការផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​ ខេត្តបាត់ដំបង មាន​អ្នកជំងឺ​នេះ ចំនួន​៤៨​នាក់ បាន​ព្យាបាល​ជាសះស្បើយ​២៩​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ចំនួន​១៩​នាក់​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        29
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm